ពីរ​នាក់​បងប្អូន​ម្នាក់​ស្លាប់​ម្នាក់​របួសធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ក្រុងព្រះសីហនុ

1163
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: បុរស​ពីរ​នាក់​បងប្អូន ម្នាក់​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់ ដោយ​ជិះ​ម៉ូតូ​បុក​ប៉ះ​ជាមួយ​រថយន្ត​ដឹក​ដី ដ៏​ធំ​មួយ​យ៉ាង​ពេញទំហឹង ខណៈ​មាន​ទឹ​សដៅ​បញ្ច្រាស​គ្នា ប៉ុន្តែ​អ្នកបើករថយន្ត​ដឹក​ដី​ត្រូវបាន​អ្នកស្រុក​ក្របួច​ជាប់ ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាមច្បាប់​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤ មុខ​ផ្លូវ​ចូលទៅ​ក្បាលឆាយ ស្ថិត​ក្នុងភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨​។​

​មន្ត្រីប៉ូលិស​ចរាចរណ៍​បាន​ប្រាប់ថា គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ កើតឡើង​រវាង​រថយន្ត​បែន​ដឹក​ដី ពាក់​ស្លា​លេខ ភ្នំពេញ 3B 1406 បើកបរ​ដោយ​ឈ្មោះ ប៉ុក ភាក់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ (​ឃាត់ខ្លួន​)
​មាន​ទីលំនៅ​ភូមិ​អង្គ​សុ​ភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​រថយន្ត​នេះ មាន​ទិសដៅ​ចេញពី ក្រុងព្រះសីហនុ មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​បត់​ឆ្លងផ្លូវ​ទៅ​ឆ្វេង​ដៃ បំរុង​ចូលទៅ​តាមផ្លូវ​ក្បាលឆាយ ក៏បាន​បុក​ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA ZOOMER ពណ៌ ពាក់​ស្លាក​លេខ ព្រះសីហនុ 1G 2753 បើកបរ​ដោយ​ឈ្មោះ សុខ ទៀង ភេទ ប្រុស អាយុ ២៨​ឆ្នាំ​(​ស្លាប់​) និង​ប្អូនប្រុស​ឈ្មោះ សុខ ហេង អាយុ ២៦​ឆ្នាំ មុខរបរ កម្មករ មាន​ទីលំនៅ​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

​ក្រោយ​កើតហេតុ អ្នករបួស​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្នុងនោះ​កម្លាំង​នគរបាល​ចរាចរណ៍ ក៏បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត ព្រមទាំង​នាំយក​វត្ថុតាង​រថយន្ត និង​ម៉ូតូ ទៅ​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​៕ ល​

អ្នកបើកបររថយន្ដដឹកដី

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ