Home ព័ត៌មានជាតិ សង្គម អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ សម្រេច​ដាក់​ទូ​បាញ់សម្លាប់​មេរោគ បង្ការ​កូ​វីដ ១៩ នៅ​សាលាខេត្ត​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បានសម្រេច​ដាក់​ទូ បាញ់សម្លាប់​មេរោគ ពិសេស​គឺ​បាញ់​អាល់កុល បង្ការ ការពារ​ជំងឺ​កូ​វីដ ១៩ ចំនួន ២ កន្លែង នៅ​ច្រកចូល​សាលាខេត្ត​បន្ទាយមានជ័យ ។​

​ប្រភពព័ត៌មាន​ពី​សាលាខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​កាសែត រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ថាៈ ការដាក់​តម្លើង​ទូ​នោះ បានធ្វើ​រួចរាល់ កាលពី​ថ្ងៃទី​៩ ធ្នូ ហើយ​ត្រូវបាន​ដាក់អោយ​ដំណើរការ ក្នុង​ព្រឹត្តិការណ៍​សំខាន់ ក្នុង​ខេត្ត កាលពី​ថ្ងៃទី​១០ ធ្នូ នេះ គី​ព្រឹត្តិការណ៍ ដែល​ក្រុម​ឆ្លើយតប​បន្ទាន់ (RRT) នៃ​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ បាន​យក​វត្ថុ​សំណាក រក​វីរុស​កូ​វីដ ១៩ លើក​ទី​២ និង​ខ្លះ​លើក​ទី​៣ លើ​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ជាមួយនឹង​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដើម្បី​បញ្ជូនទៅ​ធ្វើតេស្ត នៅ​មន្ទីរពិសោធន៍ នៃ​វិជ្ជា​ស្ថាន​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ ។​

​លោក កេតុ វណ្ណ​ស៊ីន នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ សាលាខេត្ត​បន្ទាយមានជ័យ បានអោយដឹងថាៈ យោង​ការណែនាំ​របស់លោក អ៊ុំ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​កងឯកភាព រដ្ឋបាលខេត្ត បានសម្រេច​អោយ​តម្លើង​ទូ​បាញ់ សម្លាប់​មេរោគ​ទាំង ២ នោះ ។​

​សូមបញ្ជាក់ថា ទូ​បាញ់សម្លាប់​មេរោគ​ទាំង ២ នោះ ទី​១.​ដាក់​នៅជាប់​ខ្លោង​ទ្វារធំ ខាងមុខ​នៃ​ផ្លូវ​ចូល​ខាងត្បូង និង​ទី​២. ដាក់​នៅ​ជា​ន់ទី​១ ជាប់​ជណ្តើរ​មុខ នៃ​ច្រកចូល​ធំ របស់​អគារ​ទី​១ សាលាខេត្ត​បន្ទាយមានជ័យ នា​ផ្លូវជាតិ​លេខ​៥ នា​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular