ដោយ: គង់ហេង/ កំពង់ចាម: រថយន្តធុនធំប្រភេទដឹកទំនិញមួយគ្រឿងអ្នកបើកបរបានជាន់ ហ្រ្វាំងស៊ីបានជ្រុលចង្កូតទៅបុករះលើរថយន្ត និងម៉ូតូដែលកំពុងចត និងធ្វើដំណើរលើផ្លូវប្រជុំជនក្បែររង្វង់មូលគល់ស្ពានគីហ្ស៊ូណាក្រុងកំពង់ចាម នាព្រឹកថ្ងៃទី ១០ ធ្នូ។
មន្ត្រីនគរបាលចរាចរណ៍បាននិយាយថា ករណីរថយន្តជាន់ហ្រាំងមិនឱ្យរថយន្តឈប់ម៉ាក់ហ៊ីយិនដាយពណ៌សលេខព្រៃវែង3A-1656 បើកបរដោយបុរសឈ្មោះ លីន ឡុង អាយុ ២៥ ឆ្នាំមានទីលំភូមិអណ្តូងតាអង់ ឃុំព្រែកក្របៅ ស្រុកកំពង់ចាម បានបណ្តាលឱ្យរបួសមនុស្សចំនួន ពីរ នាក់( ស្ត្រីម្នាក់របួសធ្ងន់ និងបុរសម្នាក់របួសស្រាល)។
ប្រភពនោះបានបន្តថា ខូចខាតរថយន្តចំនួន បួន គ្រឿង(ខូចកម្រិតធ្ងន់មួយគ្រឿង) និងម៉ូតូចំនួន បី គ្រឿង( ខូចកម្រិតធ្ងន់ មួយ គ្រឿង) ខូចខាតតូបវេរលុយទ្រូម៉ានី មួយ និងខូចផ្លាកសញ្ញាបង្ហាញឧបសគ្គលើទ្រូងផ្លូវមួយដើម។ ភ្លាមៗក្រោយកើតហេតុបាននាំខ្លួន អ្នកបើកបររថយន្តបង្កហេតុធ្វើតេស្ត៍រកសារធាតុញៀន គឺលទ្ធផលអវិជ្ជមាន៕