Home ព័ត៌មានជាតិ សង្គម ដក​លោក ចាន់ យ...

ដក​លោក ចាន់ យ៉េន ពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ព្រោះ​រាំងស្ទះ​ដំណោះស្រាយ​ដីធ្លី​នៅ​បឹង​ជង្រុក​និង​៦៧១

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ការដក​លោក ចាន់ យ៉េន ចេញពី​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ មន្ត្រី​នានា​ថា​មកពី​គាត់​រង​ការ​ចោទថា ញុះញង់​រាំងស្ទះ​ដំណោះស្រាយ​ដីធ្លី​នៅ​ចំណុច​បឹង​ជង្រុក និង​ចំណុច​៦៧១ ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។​

​លោក​ប៉ាន​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​កំពុង​ធ្វើជា​ប្រធាន​ក្រុមការងារ​សម្រួល​សម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ចំណុច​បឹង​ជង្រុក​និង​ចំណុច​៦៧១ ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ថ្លែង​ដូចខាងលើ​កាលពី​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២០ ខណៈ​ទទួល​អំណោយ​ស្បៀងអាហារ​និង​ថវិកា​ពី​រដ្ឋបាល​ក្រុង យុវជន​និង​សប្បុរសជន​ក្រុង​ប៉ោយប៉ែត ដែល​ដឹក​នាំមក​ដោយ​លោក​គាត ហ៊ុល អភិបាលក្រុង ។​

​លោក​ប៉ាន​ខែម ប៊ុនថន បាន​និយាយ​បន្តថា​៖ អ្នកបង្ក​រាំងស្ទះ រារាំង​និង​ដឹកនាំ​ពលរ​ដ្ថ​៣៥០​គ្រួសារ​លើ ១.២៧១​ក្រួសារ អោយ​ដើរចេញ ហើយ​ប្រឆាំងនឹង​គោលនយោបាយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី លើ​ដំណោះស្រាយ​ទំនាស់​ដីធ្លី​នៅ​បឹង​ជង្រុក​និង​៦៧១​នេះ ត្រូវបាន​រកឃើញ​កំហុស ហើយ​ត្រូវបាន​សម្តេច​តេ​ជោ​ទូលថ្វាយ​ព្រះមហាក្សត្រ​អោយ​ដកតំណែង​ពី​ម្សិលមិញ (​ថ្ងៃទី​៩​ខែ​ធ្នុ​ឆ្នាំ​២០២០ )​ហើយ ។

​ទោះ​លោក​មិនបាន​ប្រាប់ថា មន្ត្រី​នោះ​ជា​នរណា ក៏​គេ​អាច​ស្គ​ល់​ថា មន្ត្រី​នោះ​គឺ​លោក ចាន់ យ៉េន ប្រធាន​គណបក្ស​នគរ​ប្រជាធិបតេយ្យ និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។​

​បើ​យោង​មន្ត្រី​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត​និង​ស្រុក​បាន​ប្រាប់​កាសែត​រស្មី​កម្ពុ​ជានា​យប់​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២០ នេះ​ថា ៖ គេ​មាន​ភស្តុតាង​និង​សាក្សី​ជាច្រើន​នាពេលនេះ​និង​កន្លងមក​ដែល​លោក​ចាន់ យ៉េន បាន​បង្ក​ការ​ញុះញង់ រាំងស្ទះ ប្រឆាំង​លើ​ដំណោះស្រាយ ហើយ​បង្កើត​ក្រុមមនុស្ស​របស់លោក​នៅ​ទីនោះ បង្ក​ឆាឆៅ ។​

​ប៉ុន្តែ​នាយករង​ខុ​ទញ​ត​កាល័យ​បាន​បន្តថា ៖ ដំណោះស្រាយ​រឿង​ទំនាស់​ដីធ្លី​នៅទីនេះ បាន​រអាក់រអួល​ខ្លះ តែ​ផឡូវ​បាន​រលូន​វិញ​ហើយ ហើយ​ពលរដ្ឋ​៣៥០​គ្រួសារ​ដែល​ដើរ​ពី​ដំណោះស្រាយ​នោះ​ក៏បាន​វិល​មកវិញ​ដែរ ។​

​សូមបញ្ជាក់ថា ដីធ្លី​ទំនាស់​នៅ​ចំណុច​បឹង​ជង្រុក​និង​ចំណុច​៦៧១( សំដៅ​ដី​របប​យោធិន​នៃ​អតីត​វរ​សេនា​តូច​លេខ​៦៧១ កងពលធំ​លេខ​២១ តំបន់​ម៉ាឡៃ ) ភូមិសាស្ត្រ​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ មាន​ទំហំ​៣០៤​ហិច​តា ពាក់ព័ន្ធ​មនុស្ស​១.២៧១​គ្រួសារ /​នាក់​។​
​ដី​នេះ មានទំនាស់​រាំ​ុ​រ៉ៃ​ជាង​១០​ឆ្នាំ​មកហើយ ហើយ​មាន​ក្រុម​ទំនាស់​៨​ក្រុម ។​

​ប៉ុន្តែ​ក្នុង​ជាង​១​ខែ​មកនេះ (​ពី​ចុងខែ​តុលា​ដល់​ដើមខែ​ធ្នូ​ឆ្នាំ​២០២០ ) មក ក្រុមការងារ​ថ្នាក់ជាតិ​ដឹកនាំ​ដោយ​លោក​ប៉ាន​ខែម ប៊ុនថន ថ្នាក់​ខេត្ត​ដឹកនាំ​ដោយ​លោក​លី សារី អភិបាលរង​ខេត្ត ថ្នាក់ស្រុក​ដឹកនាំ​ដោយ​លោក​ស្វាយ ជា អភិបាលរង​ស្រុក​….​និង​មន្ត្រី​ជំនាញ កងកម្លាំង ពលរដ្ឋ អ្នកពាក់ព័ន្ធ បាន​ដោះស្រាយ​ក្រោម​អនុសាសន៍​សម្តេច​តេ​ជោ ហើយ​ទ​ម្ផះ​ទម្លាយ​ភាពទាល់ច្រក​។​

​នោះ​គឺមាន​ចំណារ​ឯកភាព​ពីស​ម្តេច​តេ​ជោ ហើយ​មាន​លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី បានចេញ​លិខិត​បេសកកម្ម​អោយ​ចុះ និង​បាន​ការស្នើ​ជម្រុញ​ពី​លោក​ទេសរដ្ឋមន្ត្រី គន់ គីម និង​ពី​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ។​

​ដំណោះស្រាយ​ក្នុង​គោលនយោបាយ​ឈ្នះ ឈ្នះ គឺ​ក្នុងនោះ បាន​នឹង​កំពុង​ប្រែ​ក្លាយទៅជា​តំបន់​ភូមិ​អភិវឌ្ឍន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុន សែន ។​

​បច្ចុប្បន្ន នៅ​ទី​នោះបាន​នឹង​កំពុង​បន្ត​បោសសម្អាត​មីន និង​យុទ្ធ​ភ័​ណ្ឌ​, បាន​វាស់វែង កំណត់​ទីតាំង​ត្រៀម​ចុះបញ្ជី (​ធ្វើ​ប្លង់​) កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ភ្លើង ជីក​អណ្តូង ស្រះ ប៉ុស្តិ៍​សុខភាព ប៉ុស្តិ៍​ការពារ សាលារៀន ជាដើម ។​

​ចំពោះ​អំណោយ​លើក​នេះ ពី​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​និង​យុវជន​ស្រឡាញ់​សន្តិភាព​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក​គាត ហ៊ុល អភិបាលក្រុង , និង​សប្បុរសជន មាន​លោក​យ៉ា គឹម​ហ៊ុយ ជា​តំណាង​បាន​នាំ​ទៅជូន​ក្រុមការងារ​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ចំនុច​បឹង​ជង្រុក​និង​ចំណុច​៦៧១ ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ដែល​ដឹកនាំ​ដោយ​លោក​ប៉ាន​ខែម ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោ លោក​លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ …​។​

​អំណោយ​មាន​អង្ករ ១,៥​តោន មី​១០​កេះ​ធំ​(​ឬ​៦០​កេះ​តូច​) ទឹកត្រី​៥០​យួរ ទឹកស៊ីអ៊ីវ​៥០​យួរ មើម​ដ​ឱ​ឡូង​៥០​គ​ក្រ ម៉ាស​២​កេះ​ធំ ថវិកា​៣​លាន​រៀល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular