Home ព័ត៌មានជាតិ សេដ្ឋកិច្ច ធនាគារជាតិ​នៃ...

ធនាគារជាតិ​នៃ​កម្ពុជា​រៀបចំ​ការប្រឡង​លើក​ទី​៣៤​តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​វគ្គ FSI Connect

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​បានរៀបចំ​ការប្រឡង​លើក​ទី​៣៤ តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​វគ្គ FSI Connect ដោយមាន​ការត្រួតពិនិត្យ​ផ្ទាល់​ដោយ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា​។ សិក្ខាកាម​ចូលរួម​ក្នុងការ​ប្រឡង​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែធ្នូ​នេះ​មាន​ចំនួន ៨៥​រូប ដែល​ក្នុងនោះ​មាន​មន្ត្រី​ចំនួន ១២​រូប បានបញ្ចប់​កម្រិត​ខ្ពស់​មន្ត្រី​ចំនួន​៥​រូប​បានបញ្ចប់​កម្រិត​មធ្យម​និង​៦​រូប​បញ្ចប់​កម្រិត​បឋម​។

ធនាគារជាតិ​នៃ​កម្ពុជា​បានរៀបចំ​ការប្រឡង​លើក​ទី​៣៤ តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​វគ្គ FSI Connect ដោយមាន​ការត្រួតពិនិត្យ​ផ្ទាល់​ដោយ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា(រូបថត​ធនាគារជាតិនៃកម្ពុជា)

​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​ស្ថិរភាព​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​ធនាគារ​សម្រាប់​ការទូទាត់​អន្តរជាតិ (Bank for International Settlement – BIS) ដែលមាន​ស្នាក់ការ​កណ្តាល​នៅ​ប្រទេស​ស្វី​ស​ហើយ​មាន​ធនាគារកណ្តាល និង​ស្ថាប័នហិរញ្ញវត្ថុ​សាធារណៈ​ជាង​៣០០ នៅលើ​ពិភពលោក​។​
គួរ​បញ្ជាក់ថា វគ្គ​សិក្សា​NBC-FSIConnect​ជា​វគ្គ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព ធនធានមនុស្ស ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​ការផ្តួចផ្តើម​របស់លោក​ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង គោលបំណង​ដើម្បី​ធ្វើ​ឯកទេសកម្ម​ផ្នែក​ត្រួតពិនិត្យ​ធនាគារ​ដើម្បី​ឆ្លើយតប​ទៅតាម​ការប្រែប្រួល​នៃ​និម្មាបនកម្ម​ហិរញ្ញវត្ថុ​និង​និយាម​អន្តរជាតិ និង​សម័យកាល​រីកចម្រើន​នៃ​ប្រព័ន្ធ​ធនាគារ​នាពេល​បច្ចុប្បន្ន​៕​សរន​

ធនាគារជាតិ​នៃ​កម្ពុជា​បានរៀបចំ​ការប្រឡង​លើក​ទី​៣៤ តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​វគ្គ FSI Connect ដោយមាន​ការត្រួតពិនិត្យ​ផ្ទាល់​ដោយ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា(រូបថត​ធនាគារជាតិនៃកម្ពុជា)

ធនាគារជាតិ​នៃ​កម្ពុជា​បានរៀបចំ​ការប្រឡង​លើក​ទី​៣៤ តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​វគ្គ FSI Connect ដោយមាន​ការត្រួតពិនិត្យ​ផ្ទាល់​ដោយ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា(រូបថត​ធនាគារជាតិនៃកម្ពុជា)

ធនាគារជាតិ​នៃ​កម្ពុជា​បានរៀបចំ​ការប្រឡង​លើក​ទី​៣៤ តាម​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​វគ្គ FSI Connect ដោយមាន​ការត្រួតពិនិត្យ​ផ្ទាល់​ដោយ​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា(រូបថត​ធនាគារជាតិនៃកម្ពុជា)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular