ប្រចាំថ្ងៃ សុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០
ឆ្នាំជូត
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំកណ្តុរចាប់តាំងតែពីដើមខែនេះមកឃើញថាដំណើរជីវិតល្អប្រសើរបន្តិចវិញ ។ក្នុងនេះមិនថាជារឿងចាស់ពីមុនមកឬកិច្ចការងារថ្មីដែលគេទើបតែឱ្យគ្រប់គ្រងជាដើមតែងសម្រចជោគជ័យច្រើន។ដោយឡែកសម្រាប់ថ្ងៃនេះវិញការចរចាអ្វីមួយ ក៏ច្រើនត្រូវគេបដិសេធនិងបើទទួលខុសត្រូវការងារក៏ត្រូវគេរិះគន់ផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញផលចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯសេចក្តីស្នេហាប្រុសស្រីជួបបញ្ហារកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើនដូចនេះម្នាក់ៗមិនត្រូវប្រកាន់ចិត្តខ្លាំងដាក់ខ្លួននោះ ទើបពុំមានបញ្ហាមិនល្អកើតឡើង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំគោចាប់តាំងតែពីដើមខែមកដំណើរជីវិតរបស់លោកអ្នកផ្លាស់ប្តូរមកល្អប្រសើរ ហើយទោះធ្វើអ្វីក៏មានការល្អប្រសើរឬវ៉ាមុខអ្នកដទៃបន្តិចវិញផងដែរ។ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរ ការរកផលចំណូលទីជិតឆ្ងាយទោះពុំសូវផ្តល់ផលល្អពិតមែនតែក៏មានភាពសុខដុមប្រពៃណាស់។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សជួយជ្រោមជ្រែងនិងអាណិតស្រឡាញ់ជានិច្ច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពជឿនលឿនទៅមុខនិងកំពុងមានភាពស្រុះស្រួលគ្នាប្រពៃ ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នៅថ្ងៃ នេះស្ត្រីលោកអ្នកត្រូវចេះតស៊ូឧបសគ្គចំពោះមុខច្រើន ប៉ុន្តែសម្រាប់បុរសមិនថ្វីទេពីព្រោះថាធ្វើអ្វីក៏តែងហុចផលមកវិញមួយចំនួនផង។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរការរកផលចំណេញជួបភាពតានតឹងណាស់ ដូច្នេះហើយកុំគប្បីរកបានដោយតឹងហើយប្រឹងចាយវាយដៃធំឱ្យសោះប្រយ័ត្នជួបវិបត្តិថវិកាទៅពឹងពាក់អ្នកដទៃនាំគេមាក់ងាយ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការរីកលូតលាស់ទៅមុខគួរសម ប៉ុន្តេយ៉ាងណាការបាក់បែកក៏ងាយគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំទន្សាយនៅថ្ងៃនេះដួងរាសីផ្លាស់ប្តូរមកល្អប្រសើរ ហេតុនេះបើទោះបីធ្វើអ្វីតែងមានភ្លើងបៃតងបើករង់ចាំនិងតែងទទួលជោគជ័យត្រឡប់មកវិញគ្រាន់គាប់ប្រសើរ។ក្នុងពេលនេះសម្រាប់ស្ត្រីសុខភាពមិនប្រសើរទេគឺងាយកើតបញ្ហាយាយីណាស់ផង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរទោះចេញធ្វើជំនួញទីជិតឆ្ងាយមានដំណើរបានស្រួលនិងអាចប្រមូលផលកម្រៃត្រឡប់មកវិញគួរជាទីពេញចិត្ត។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់និងមានភាពផ្អែមល្ហែមប្រពៃណាស់ផង៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។អ្នកកើតឆ្នាំរោងចាប់តាំងតែពីដើមខែធ្នូនេះមកដំណើរជីវិតគ្រាន់គាប់ប្រសើរបន្តិចវិញ ហើយទោះធ្វើអ្វីក៏មានការសប្បាយចិត្តជាងមុនផងដែរ។បើលោកអ្នកមិនធ្លាប់ដែលធ្វើអ្វីឬក៏មិនចេះចាប់កាន់ការងារអ្វីធ្វើ ពេលនេះក៏ល្មមភ្ញាក់ខ្លួន ហើយស្តាយពេលវេលាល្អកំពុងរង់ចាំ។ដោយឡែកនៅថ្ងៃនេះវិញឃើញថាសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគួរសមទាំងការជួញទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលត្រឡប់មកផ្ទះវិញដូចគាប់បំណង។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំគប្បីលលេងជាមួយល្បែងកាមគុណប្រយ័ត្នជួបព្យុះជីវិតនាថ្ងៃខាងមុខចៀសពុំរួចហើយត្រូវមកខូចអនាគតភ្លឺស្វាងឥតអំពើ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំម្សាញ់ចាប់តាំងតែពីដើមខែមកនេះដំណើរជីវិតមានសប្បាយខ្លះ ទុក្ខព្រួយខ្លះ និងពេលខ្លះអណ្តែតនិងពេលខ្លះក៏លិចលុងដែរ។ហេតុនេះរាល់ឧបសគ្គទាំងឡាយត្រូវចេះប្រឈមនិងប្រយុទ្ធតស៊ូជាមួយវាទើបប្រសើរ។លោកអ្នកមិនត្រូវគេចវេសឬរត់ចេញពីបញ្ហានោះឡើយពីព្រោះថាកាន់តែគេចបញ្ហារឿងរាវក៏កាន់តែចូលច្រើនដែរ។ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានការជឿនលឿនទៅមុខសន្សឹមៗហើយបើចង់បោះទុនមិនថាតូចឬធំតែងផ្តល់ផលល្អៗមកវិញគ្រាន់តក់ៗពេញបំពង់ផងដែរ។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបប្រសើរ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅខែនេះដួងរាសីស្រុតចុះឬជាខែឆុងផង ហេតុនេះទោះប្រកិច្ចការងារអ្វីតែងរាំងស្ទះនិងជួបប្រទះបញ្ហាស្ទះច្រើនជាងសព្វមួយដង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក៏ដូច្នេះដែរការចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាទទួលបានមកវិញមានភាពយ៉ាប់យ៉ឺននិងបញ្ហាចូលមកលុកលុយច្រើន។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរប្រទាំងប្រទើសដែលងាយកើតរឿងជម្លោះវិវាទណាស់៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះបើធ្វើអ្វីមួយត្រូវចេះត្រៀមចិត្តត្រៀមថ្លើមនិងឯកសារត្រូវចេះត្រៀមឱ្យបានល្អទើបគ្មានជះផលអាក្រក់កើតឡើង។ក្រៅពីនេះចូរប្រយ័ត្នការជ្រុះបាត់របស់របរដោយប្រការណាមួយ។ដោយឡែកការប្រកបការងារទាំងស្ត្រីបុរសបើមើលឃើញថាអ្នកដទៃគេរំលោភបំពានឬបង្កហេតុចង់ចាញ់ឈ្នះលោកអ្នកត្រូវធ្វើមិនដឹងមិនឮខ្លះទើបប្រសើរពីព្រោះមិននាំកើតរឿងរាវត្រូវឈឺក្បាលទេ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីជិតឆ្ងាយលោកអ្នកមិនអាចលោភលន់បានដែរហើយបើឃើញថារបស់អ្វីដែលអាចបញ្ចេញលក់ឬមានការផ្លាស់ប្តូរគប្បីបញ្ចេញឱ្យអស់។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមិនមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកងាយមានអារម្មណ៍មួម៉ៅក្តៅក្រហាយដែលនាំឱ្យកើតជម្លោះវិវាទជាមួយអ្នកដទៃណាស់គប្បីចេះរំងាប់ចិត្ត និងសង្កត់អារម្មណ៍ទើបប្រសើរ។លោកអ្នកត្រូវចងចាំពាក្យចាស់ថា”ខឹងខូចខឹងខាត”ទុកក្នុងខ្លួនផង។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។ការធ្វើដំណើរឆ្ងាយជិតឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនបន្តិចទើបប្រសើរ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការឆាប់ទាំងប្រេះឆាហើយក៏ឆាប់ត្រូវគ្នាវិញដែរ៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកកើតឆ្នាំមាន់ដោយសារដួងរាសីស្រុតចុះ ម្ល៉ោះហើយគ្រប់ការងារនិងការរស់នៅងាយមានបញ្ហាជម្លោះវិវាទណាស់គប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបគ្មានបញ្ហាចោទឡើង។អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាខ្សត់ខ្សោយចំណូល ហើយពិសេសងាយកើតបញ្ហាជាមួយក្រុមមនុស្សផងគប្បីមានការប្រយ័ត្នប្រយែង។ការធ្វើដំណើរឆ្ងាយជិតមិនសូវផ្តល់ផលល្អទេគឺតែងមានក្រុមមនុស្សបង្កបញ្ហាច្រើនជាងសព្វមួយដង ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានភាពតានតឹងដូចអ៊ំទូកបញ្ច្រាសទឹកគឺងាយថយក្រោយហើយមិនងាយលូតទៅមុខនោះឡើយ៕
ឆ្នាំច
រាសីល្អជាមធ្យម។នាពេលនេះលោកអ្នកមិនគប្បីឆាប់ជឿក្រុមមនុស្សពេកទេព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នក្រុមមនុស្សមាត់អុជអាលនាំជួបផលលំបាកណាមួយដែលរកនឹកស្មានមិនដល់។អ្នកប្រកបរបររកស៊ីជួញដូរនៅក្នុងថ្ងៃនេះដែរមានភាពលំនឹងល្អហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃចូលហែៗគ្រាន់សម្រាប់ការចាយវាយអញ្ចឹងដែរ។ បញ្ហាគូស្នេហ៍ប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់និងកំហឹងទល់កំហល់ដាក់ខ្លួនប្រយ័ត្នកើតរឿងជម្លោះវិវាទឥតឈប់ឈរហើយឈានមិនដល់ខ្លោងទ្វាអាពាហ៍ពិពាហ៍៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមួយតែងឆ្លើយតបជាលទ្ធផលមកវិញគ្រាន់ជាទីកក់ក្តៅ។អ្នកប្រកបរបររកស៊ីជួញដូរមានភាពកាក់កបគ្រាន់បើបន្តិចវិញតែយ៉ាងណាលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយនាំកើតឧបទ្រពចង្រៃរកស៊ីអ្វីមិនឡើងនឹងគេហើយកើតមានតែរឿងរាវចម្រូងចម្រាស។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕