Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​រ...

បុរស​ម្នាក់​រងរបួស​ធ្ងន់​ក្រោយ​បើក​រថយន្តបុក​បង្គោល​ភ្លើង​

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​កងពល​លេខ​៥១​ម្នាក់​ខេត្តបន្ទាយមានជ័យ​បាន​រងរបួស​ធ្ងន់​ក្រោយ​បើករថយន្ត​បុក​បង្គោល​ភ្លើង​ធំ​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ កាលពី​ល្ងាច​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចំណុចដើម​ពោធិ៍​២​ដើម ភូមិ​សុរិយា​ថ្មី​ឃុំ​កូប​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ ។​

​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​ខាងលើ ជា​ប្រភេទ​រថយន្ត​ឃ្លុប​ពណ៌​ត្រីអ៊ី ពាក់​ស្លាក លេខ ខេមរៈភូមិន្ទ 07 2-3405 បើកបរ​ក្នុង​ល្បឿន​លឿន លុះដល់​កន្លែងកើតហេតុ បាន​ជែង​រថយន្ត​មួយទៀត​ក្នុង​ទិស​ស្រប ជ្រុល​ចង្កូត​ធ្លាក់​ផ្លូវ​ទៅបុក​បង្គោល​ភ្លើង ធំ​(​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់​១១៥​គីឡូវ៉ុល របស់​ក្រុមហ៊ុន​ត្រេ​ន​មី​សិន ឡាញ : CPTL ) បណ្តាលអោយ​បង្គោល​១​ដើម​បាក់​ដល់​ដី ហើយ​ទាញ​ទ្រេត​បង្គោល​ផ្សេងទៀត ។​
​ឯ​រថយន្ត​រង​ការខូចខាត​ធ្ងន់ធ្ងរ​ផ្នែក​ខាងមុខ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular