​ដោយៈ​ទេ​ពក​ង្រី​/​ខេត្តកំពង់ឆ្នាំង​: ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់​ឆ្នាំ លោក ដោក ប៊ុន​ថុ​ន បានអោយដឹង​កាលពី​ល្ងាច​ថ្ងៃទី​១០ ធ្នូ ថា លោក​បាន​នាំយក​គ្រឿងចក្រ​របស់​មន្ទី​ធនធានទឹក​ធ្វើ​ទំនប់​ស្ទាក់​ទឹក​ដើម្បី​បង្ហៀរ​នាំយក​ទឹកស្ទឹង​ទៅ​ស្រោចស្រប​ស្រូវ​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម​ប្រមាណ​ជា​៨០០​ហិតា​ត្រៀម​នឹងខ្វះ​ទឹក ។​

​លោក​ប្រធាន​មន្ទីរ​បាន​អោយដឹងទៀតថា​នៅ​កន្លែង​ខ្លះ​ទឹកបាន​ហូរ​ច្រោះ​ជ្រៅ​មាន​រហូត​២​ម៉ែត្រ​ទៅ​៣​ម៉ែត្រ​ក៍មាន ហើយ​កន្លែង​ខ្លះ​នៅខាងមុខ​ធ្នួ​ស និង​ខាងក្រោយ​ធ្នួ​ស​ដែល​រាក់ៗ​នោះ​ខាង​លោក​និង​យក​គ្រឿងចក្រ​មក​កាយ​ប្រឡាយ​អោយ​ជ្រៅ​ដើម្បី​នាំយក​ទឹក​ទៅ​ស្រោចស្រប់​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៨០០​ហិតា​ដោយ​ចំណាយ​ថវិកា​តិច ។​

​ប្រធាន​មន្ទី​ធន់​ធាន​ទឹក​និង​ឧុ​តុ​និយម​ខេត្ត​កំពង់​ឆ្នាំ​បានអោយដឹង​ម​ន្ថែ​ម​ទៀតថា​ការសាងសង់​ទំនប់​ស្នាក់​ទឹក​បែបនេះ​មិន​ត្រឹមត្រូវ​តាម​លក្ខ​ណះ​បច្ចេកទេស​នៅពេលដែល​ចរន្តទឹក​ហូ​ខ្លាំង​នៅ​រដូវវស្សា​ធ្វើអោយប៉ះពាល់​ការ​បង្វែរ​ទឹកស្ទឹង​ប្រឡាយ​និង​ធ្វើអោយ​ស្ទឹង​ចាស់​គោក​រាក់ ហើយ​ខាង​ជំនាញ​ធានា​ស្តារ​ប្រឡាយ​ជូន​ប្រជាពលរដ្ឋ​រហូតដល់​ប្រមូល​ផល​ស្រូវ​អស់​រួចរាល់​៕​