Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​បុក​ជាម...

ម៉ូតូ​បុក​ជាមួយ​គោយន្ត​កន្ត្រៃ​ស្លាប់​ម្នាក់​ រ​បួស​​ម្នាក់

ដោយៈ​បាយ័ន​/​សៀមរាបៈ ក្មេងៗ​ពីរ​នាក់​ជិះ​ម៉ូតូឌុប​គ្នា ទៅបុក​ជាមួយ​យ​គោយន្ត​កន្ត្រៃ​ពេញទំហឹង បណ្តាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់ រីឯ​ខាង​គោយន្ត​បាន​បើក​រត់គេច​បាត់ កាលពី​ម៉ោង​៦​កន្លះ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​សំរោង​ក​ញ្ចោ​ច ឃុំ​ឫស្សី​លក ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​ម៉ូតូ​ដែល​បើកបរ​ដោយ​ក្មេង​២​នាក់ ម៉ាក EXCITER ពណ៌​លឿង គ្មាន​ស្លាក​លេខ បើក​ក្នុងទិសដៅ​ពី​
​ពី​កើ​តទៅ​លិច បាន​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​ទិសដៅ​ស្របគ្នា ។​

​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ឫស្សី​លក​នៃ​អធិការនគរបាល​ស្រុក​ជីក្រែង ខេត្តសៀមរាប បានឱ្យដឹងថា ជនរងគ្រោះ ទី​១ ឈ្មោះ ជា ដា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ ភូមិ​ប្រាសាទ ឃុំ​កំពង់ក្តី ស្រុក​​ជីក្រែង ជា​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ទី​២ ឈ្មោះ ពៃ នុយ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ទីលំនៅ​ភូមិ ស្វាយ​តា​ដោក ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង អ្នករួមដំណើរ​របួស។​

​ដោយឡែក​អ្នកបើកបរ​គោយន្ត​កន្ត្រៃ បាន​បើក​គេចខ្លួន​បាត់​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​។ ចំណែក​ម៉ូតូ​ត្រូវបាន​ដឹក​យកមក​រក្សាទុក​នៅ ប៉ុស្តិ៍នគរបាល​រដ្ឋបាល ឃុំ​ឫស្សី​លក ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular