Home ព័ត៌មានជាតិ នយោបាយ អ្នកនាំពាក្យ​...

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​-​ប៉ូលិស: សមត្ថកិច្ច​នឹង​អនុវត្ត​វិធានការ​ច្បាប់​ចំពោះ​មន្ត្រី​អតីត គណបក្ស​សង្គ្រោះ​ជាតិ​ពេល​មក​កម្ពុជា​

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរ បាល​ជាតិ បាន​អះអាង​ស្រដៀង​គ្នា​ថា សមត្ថកិច្ច​នឹង​អនុវត្ត​វិធានការ​ច្បាប់ ចំពោះ​មន្ត្រី​នៃ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ។​ពោលគឺ​បើ​មាន​ដីកាចាប់ខ្លួន គឺ​ចាប់ខ្លួន បើ​មាននៃ​ការ នាំខ្លួន​គឺ​នាំខ្លួន ហើយ​ចំពោះ​អ្នក​ដែល​មិនមាន​ដីកា​គឺ​សមត្ថកិច្ច​មិន​ធ្វើ​អ្វី​នោះទេ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​រស្មី កម្ពុជា​ថា សមត្ថកិច្ច​នឹង​អនុវត្ត​វិធានការ​ច្បាប់ ចំពោះ​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បានប្រកាស​គ្រោង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ដើមខែ​មករា ឆ្នាំ​២០២១ ខាងមុខនេះ ។​ពោលគឺ​អ្នក​ដែលមាន​ដីកា​របស់​តុលាការ សមត្ថកិច្ច​នឹង​អនុវត្តតាម​ដីកា របស់​តុលាការ ហើយ​អ្នក​ដែល​មិនមាន​ដីកា​របស់​តុលាការ​ទេ គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​។

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា “​អ្នក​ដែលមាន​ដីកា​របស់​តុលាការ យើង​ត្រូវ អនុវត្តតាម​ដីកា​របស់​តុលា​ដីកា ហើយ​បើ​អ្នកណា​គ្មាន​ដីកា​ទេ​ត្រូវ​សម្រាក​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ​”​។​

​ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​មាន​ប្រាសាទ​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​ថា ទាក់ទង​ការប្រកាស​វិល​ត្រឡប់មក​កម្ពុជា វិញ​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ គឺ​សមត្ថកិច្ច​នឹង​អនុវត្ត​វិធានការ​ច្បាប់ ចំពោះ​មន្ត្រី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពោលគឺ បើ​មាន​ដីកាចាប់ខ្លួន​គឺ​ចាប់​បើ​មាននៃ​ការនាំ​ខ្លួន​គឺ​នាំខ្លួន ហើយ​ចំពោះ​អ្នក​ដែល​មិនមាន ដីកា​គឺ​សមត្ថកិច្ច​មិន​ធ្វើ​អ្វី​នោះទេ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បញ្ជាក់ថា សមត្ថកិច្ច​បាន​ត្រៀមលក្ខណៈ សម្បត្តិ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង​ម៉ឹងម៉ាត់​បំផុត​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ” គឺ​យើង​អនុវត្ត​វិធាន ការ​ច្បាប់​ចំពោះ​អ្នក​ទាំងនោះ មក​បើ​មាន​ដីកា​ចាប់​ចាប់ មាន​ដីកានាំខ្លួន​នាំខ្លួន បើ​អត់​ដីកា អត់​មាន​ទៅធ្វើ​អី​គេ​ទេ តែ​ជារួម​យើង​ត្រៀមលក្ខណៈ​សម្បត្តិ​អនុវត្ត​វិធានការ​ច្បាប់​យ៉ាង ម៉ឹងម៉ាត់ ” ។​

​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ និង​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​ឈ្មោះ​ក្នុង​ដីកាកោះ​របស់ តុលាការក្រុង​ភ្នំពេញ ហើយ​ដែល​កំពុង​រស់នៅ​និរទេស​ក្រៅប្រទេស ត្រូវ​វិលត្រឡប់​ទៅកាន់ ប្រទេស​កម្ពុជា​វិញ​។ លោកស្រី មូរ សុខ​ហួរ នឹង​ដឹកនាំ​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ធ្វើ​មាតុភូមិនិវត្តន៍​ទៅកាន់​ប្រទេស​កម្ពុជា​វិញ នៅ ថ្ងៃទី ០៤ ខែមករា ឆ្នាំ​២០២១៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular