Home ព័ត៌មានអន្តរជាតិ អ្នកជំនាញ​ខាង...

អ្នកជំនាញ​ខាង​វ៉ាក់សាំង​របស់​អាម៉េរិក​អនុម័ត​ឱ្យ​ប្រើប្រាស់​ទូលំទូលាយ​នូវ​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន Pfizer

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ ក្រុមប្រឹក្សា​ផ្តល់​យោបល់​មួយ​របស់​រដ្ឋាភិបាល​អាម៉េរិក​បាន​យល់ព្រម​លើ​ការប្រើប្រាស់​ទូលំទូលាយ​នូវ​វ៉ាក់សាំង​ការពារ​វីរុស​កូរ៉ូណា​របស់​ក្រុមហ៊ុន Pfizer កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ធ្នូ ដោយ​ដាក់​ប្រទេស​នេះ​ឆ្ងាយ​តែមួយ​ជំហាន​ទៀត​ពី​ការចាប់ផ្តើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូរ៉ូណា ដែល​បាន​សម្លាប់​ប្រជាជន​អាម៉េរិក​ជិត ៣០ ម៉ឺន​នាក់​។​

​ការចាក់​ថ្នាំ​បង្ការ​អាច​ចាប់ផ្តើម​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​អាស្រ័យ​លើ​ការចុះហត្ថលេខា​របស់​រដ្ឋបាល​ចំណីអាហា​រ​និង​ឪ​ស​ថ (FDA)​បាន​លឿន​កម្រិតណា​ក្រោយពី​ទទួលបាន​អនុសាសន៍​ពី​គណៈ​កម្មា​ធិ​​ការ​ជំនាញ​ខាង​វ៉ាក់សាំង​។​

​លោក​វេជ្ជបណ្ឌិត សាល់លី ហ្គោ​ហ្សា ប្រធាន​បណ្ឌិត្យសភា​ពេទ្យ​កុមារ​អាម៉េរិក បានប្រកាសថា “​នេះ​គឺជា​ពន្លឺ​នៅ​ចុង​ផ្លូវ​រូង​ក្រោម​ដី​ដ៏​វែង​នៃ​ជំងឺ​រាតត្បាត​”​។​

​នៅក្នុង​ការបោះ​ឆ្នោត​គាំទ្រ​ដោយ​សំឡេង ១៧ ទល់នឹង ៤ ដោយ​មាន​មួយ​បោះ​អនុប្បវាទ ក្រុម​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​បាន​សន្និដ្ឋានថា វ៉ាក់សាំង​ពី​ក្រុមហ៊ុន Pfizer និង​ដៃគូ​អាល្លឺម៉ង់ BioNTech មើល​ទៅ​មាន​សុវត្ថិភាព​និង​មាន​ប្រសិទ្ធភាព​សម្រាប់​ការប្រើប្រាស់​ជាបន្ទាន់​ចំពោះ​មនុស្ស​ពេញវ័យ​និង​ក្មេង​ជំទង់​អាយុ ១៦ ឆ្នាំ​ឡើង​ទៅ​។​

​ការយល់ព្រម​នេះ​កើតឡើង​ទោះបីជា​មាន​សំណួរ​អំពី​ប្រតិកម្ម​អាឡែរ​ស៊ី​ចំពោះ​មនុស្ស​ពីរ​នាក់ ដែល​បាន​ទទួល​វ៉ាក់សាំង​កាលពីដើម​សប្តាហ៍​នេះ​នៅពេល​ដែល​អង់គ្លេស​ក្លាយជា​ប្រទេស​ដំបូង​គេ​ចាប់​​ផ្តើម​ចែកចាយ​វ៉ាក់សាំង​របស់ Pfizer-BioNTech យ៉ាង​ទូលំទូលាយ​។​

​ក្រុមហ៊ុន Pfizer និយាយថា ខ្លួន​មាន​វ៉ាក់សាំង​ប្រហែល ២៥ លាន​ដូស​សម្រាប់​ការចាក់​ពីរលើ​ក​សម្រាប់​សហរដ្ឋ​អាម៉េរិក​នៅ​ចុង​ខែ​ធ្នូ​នេះ​។​ប៉ុន្តែ​វ៉ាក់សាំង​ដំបូង​នេះ​នឹង​ផ្តល់​ជា​អាទិភាព​ដល់​បុគ្គលិក​​ពេទ្យ​និង​អ្នករស់នៅ​មណ្ឌល​ចាស់ជរា រួម​ជាមួយ​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​ដទៃ​ទៀត​រហូតដល់​វ៉ាក់សាំង​ផលិត​បាន​ទ្រង់ទ្រាយ​ធំ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular