ដោយ:សុផល/ភ្នំពេញ:ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការទិញ វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការប្រកាសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ និងក្នុងស្មារតី ស្រឡាញ់ជាតិ មាតុភូមិយើង ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខា ធិការដ្ឋានរដ្ឋសភាបានចូល រួមចំណែកបរិច្ចាគនូវថវិកាមួយចំនួន ដែលទទួលបានទឹកប្រាក់សរុបចំនួន ៥,៦៩៩ដុល្លារ (ប្រាំពាន់ ប្រាំមួយកៅសិបប្រាំបួនដុល្លារ) និង ២៦,៤៧៥,០០០រៀល (ម្ភៃប្រាំមួយលាន បួនរយចិតសិបប្រាំពាន់រៀល) ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។
ថវិកាដែលប្រមូលបាននេះ បានប្រគល់ជូន ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ដោយឡែកមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក៏បានបរិច្ចាគថវិកាចំនួន៤០លាន រៀលដែរដើម្បីរួមចំណែកទិញវ៉ាក់សាំងប្រឆាំងកូវីដ19 យកមកចាក់ជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ ៕PC