Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ជ...

បុរស​ម្នាក់​ជា​កម្មករ​សំណង់​បានធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់ខ្លួន​ក្នុង​បន្ទប់ទឹក​

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ម្នាក់​ជា​កម្មករ​សំណង់ បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​ក្នុង​បន្ទប់ទឹក ស្លាប់ចោល​ប្រពន្ធ​និង​កូន​៣​នាក់ កាលពី​ម៉ោង ៩ និង ៤០​នាទី​យប់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​

​សព​ឈ្មោះ ម៉ៅ សា​រេ​ត ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ប្រពន្ធ និង​កូន ៣​នាក់ មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប​។

​មិត្តភក្ដិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​សំរាក​នៅ​បន្ទប់​ខាងក្នុង ហើយ​គាត់​សំរាក​នៅ​ខាងក្រៅ ស្រាប់តែ​ជនរងគ្រោះ​បាន​បិទ​ភ្លើង​រួច​ដើរចូល​ក្នុង​បន្ទប់ទឹក ហើយ​គាត់​ឆ្ងល់​ឃើញ​ចូល​បន្ទប់ទឹក​យូរ​ក៏​នាំគ្នា​ដើរទៅ​ឃើញ​ជនរងគ្រោះ​សរសេរ​អក្សរ​នៅ​កន្លែង​គាត់​សំរាក ថា​(​ខ្ញុំ​សុំទោស​អ្នក​ទាំងអស់គ្នា​ដែល​ខ្ញុំ​ត្រូវ​ធ្វើបែបនេះ​) រួច​ក៏​នាំគ្នារ​ត់ទៅ​មើល​បន្ទប់ទឹក​ឃើញ​ជនរងគ្រោះ​ចង​.​ក ។ ភ្លាមៗ​ក៏​នាំគ្នា​ច្រាន​ចូលទៅ​ឃើញថា​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ទើប​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះមក​ពិនិត្យ​ដល់​កន្លែងកើតហេតុ​តែម្ដង ។

​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់ ហើយ​បាន​សហការ​ជាមួយ​ខាង​មន្ត្រី​ជំនាញ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ទៅលើ​សព​ជន​រង​ឃើញ ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើអត្តឃាត ចង​.​កដោយ​ខ្លួនឯង​ពិតមែន​។ បន្ទាប់មក​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular