Home ព័ត៌មានជាតិ សង្គម គំរូ​ល្អ​នៃ​អ...

គំរូ​ល្អ​នៃ​អតីត​សិស្ស​និង​គ្រូ​សាលា​បាក់​ទូក​ទសវត្សរ៍​៨០ ចូលរួម​បរិច្ចាគ​ថវិកា​បាន​២​ម៉ឺន​ដុល្លារ ជូន​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ ជា​គំរូ​ល្អ​មួយ​ដែល​អតីត​សិស្ស​និង​គ្រូ​សាលា​បាក់​ទូក​មួយក្រុម ដែល​បាន​បែក​គ្នា​ជិត​៣០​ឆ្នាំ បាន​ស្វែង​រកគ្នា​រឹតចំណង​មិត្តភាព​ឡើងវិញ ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បង្កើតជា​ក្រុម​ក្នុង​បណ្តាញ​សង្គម WhatsApp ជិត​៣០០​នាក់ មាន​ទាំង គ្រូ​ចូលនិវត្តន៍ មន្ត្រីរាជការ អ្នកជំនួញ កសិករ និង​សាមញ្ញ​ជន​មាន​អ្នក​នៅ​ទីជនបទ​មាន​អ្នក​នៅ​ក្រុង​រាជធានី​ភ្នំពេញ​និង​មាន​អ្នក​នៅក្រៅ​ប្រទេស​ក្នុង​ទ្វីប​ផ្សេងៗ​គ្នា​តែងតែ​បង្ហាញ​នូវ​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការ បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​លំបាក និង​បរិច្ចាគ​ជួយ ដល់​សង្គម កសាង​សមិទ្ធិផល​ក្នុង​សាលា ព្រមទាំង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ជាច្រើន តាម​ពាក្យស្លោក​រួម​របស់​ពួកគាត់ គឺ “​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​”​។​

​តំណាង​ក្រុម​បាន​លើកឡើងថា​៖​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​ជាមួយ​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ក្រុម​អតីត​គ្រូ​និង​សិស្ស​បាក់​ទូក​ខាងលើ បានរួម​គ្នា ធ្វើ​វិភាគទាន​តាមចិត្ត​សទ្ធា សរុប​បាន​ថវិកា​ចំនួន​២​ម៉ឺន​ដុល្លារ យកទៅ​ចូលរួម​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ត្រៀម​ទិញ វ៉ាក់សាំង​កូ​វីដ​១៩ សម្រាប់​ចាក់​ជូន​ដោយ​ឥតគិតថ្លៃ ដល់​ប្រជាជន មិត្តភក្តិ គ្រួសារ និង​ខ្លួនឯង​ផ្ទាល់ ក្នុងនាម​ជាតិខ្មែរ​តែមួយ ប្រកបដោយ​ស្មារតី​សាមគ្គីភាព និង​ភាតរភាព យ៉ាង​ស្និទ្ធស្នាល​បំផុត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular