ដោយៈ គូលែន/សៀមរាបៈ ក្មេងប្រុសម្នាក់ បានរងរបួសធ្ងន់ ដោយសារតែក្មេងប្រុសរូបនោះ បានបើកម៉ូតូ ទៅបុកគោយន្តកន្ត្រៃ ដឹកម៉ាស៊ីនបោកស្រូវ ចតនៅចិញ្ចើមផ្លូវ ។ ក្រោយកើត ហេតុនេះ អ្នកបើកគោយន្ត បានរត់គេចខ្លួនបាត់ បន្សល់ទុកគោយន្តកន្ត្រៃ នៅកន្លែងកើត ហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៨ យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាល ស្រុកសូទ្រនិគម បាននិយាយថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករដោយភាគីម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ សៀមរាប ១Q.៤៥៧៥ បើកទៅបុក គោយន្តកន្ត្រៃ ដឹកម៉ាស៊ីនបោកស្រូវ ដែលចតនៅ ចិញ្ចើមផ្លូវ បណ្ដាលអោយរងរបួសធ្ងន់។ ក្មេងប្រុសរងគ្រោះ ឈ្មោះ ឈី អើ អាយុ១៥ឆ្នាំ មានលំនៅ នៅភូមិត្រពាំងព្រៃ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ម៉ូតូ និងគោយន្ត ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកសូទ្រនិគម ដើម្បីស្រាវជ្រាវ រកអត្តសញ្ញាណ អ្នកបើកបរគោយន្ត មកដោះស្រាយតាមច្បាប់។ រីឯអ្នករបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកសូទ្រនិគម ដើម្បីសង្គ្រោះ៕PC