Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​បុរ...

ឃាត់ខ្លួន​បុរស ដែល​បាន​ចាប់រំលោភ សេពសន្ថវៈ​ស្ត្រី​អាយុ​៨១​ឆ្នាំ​

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ បុរស​ម្នាក់ ដែល​បាន​ចាប់រំលោភ សេពសន្ថវៈ​លើ​ស្ត្រី​ចំណាស់ អាយុ​៨១​ឆ្នាំ បាន​ត្រូវ​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល អូរ​បែកក្អម ខណ្ឌ​សែន​សុខ ឃាត់ខ្លួន កាលពី​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នៅក្នុង​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​នគរបាល ខណ្ឌ​សែន​សុខ បានឱ្យដឹងថាៈ បុរស​រូបនេះ ឈ្មោះ ជា ប៊ុនធឿន អាយុ​៣២​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) បាន​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​ម្នាក់ អាយុ​៨១​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​ស្លែង​រលើង ដូចគ្នា កាលពី​វេលា​ម៉ោង ៧​និង​៣០ នាទី​យប់ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០​។ បច្ចុប្បន្ន ជនសង្ស័យ បាន​ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular