ដោយៈ សរិទ្ធ/ភ្នំពេញៈ ពលករខ្មែរម្នាក់ ដែលទើបមកពី ប្រទេសម៉ាឡេស៊ីហើយក្រសួង សុខាភិបាល តម្រូវឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ឡង លីវ តាមផ្លូវសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន បានលោតពីលើអគារសណ្ឋាគារ ក្នុងគោលបំណងធ្វើអត្តឃាត បណ្តាលអោយធ្លាយដំបូល សាលារៀនសុធារស និងរងរបួសធ្ងន់ កាលពីម៉ោងប្រហែល ១០ ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ។
យុវពលកររូបនេះ មានឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងបន្ទប់ ៥១១ បានធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២ ខែធ្នូ កន្លងមក ។ ក្រោយកើតហេតុ យុវពលករម្នាក់នេះ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យខ្មែរ-សូវៀត ដើម្បីព្យាបាល ៕PC