Home ព័ត៌មានអន្តរជាតិ ពិធី​ការិនី​ន...

ពិធី​ការិនី​និង​ជា​តារា​កំប្លែង​អាម៉េរិក អេ​ឡិន ដេជេនេ​រ៉េស លាតត្រដាង​ថា​រូបគាត់​កើតកូ​វីដ​១៩

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ លោកស្រី អេ​ឡិន ដេជេនេ​រ៉េស ដែល​ជា​ពិធី​ការិនី​កម្មវិធី​ជជែក​កម្សាន្ត​នៅ​សហរដ្ឋ​អាម៉េរិក បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ធ្នូ​ថា លោកស្រី​បាន​ធ្វើ​តេស្ត​វិជ្ជ​មានកូ​វីដ​១៩ ដោយ​ចូលរួម​ក្នុង​បញ្ជី​តារា​ល្បីៗ​របស់​អាម៉េរិក​ដែល​បាន​ឆ្លងកូវី​ដ ខណៈ​ជំងឺ​នេះ​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក​។​

​លោកស្រី​ដេជេនេ​រ៉េ​ស​បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Instagram ថា “​ខ្ញុំ​ចង់​ប្រាប់​អ្នក​ទាំងអស់​គ្នា​ថា​ខ្ញុំ​បាន​ធ្វើតេស្ត​វិជ្ជ​មានកូ​វីដ​១៩​។ សំណាង​ល្អ​ខ្ញុំ​មាន​អារម្មណ៍​ធូរស្បើយ​ធម្មតា​ទេ​ឥឡូវនេះ​។ អ្នកណា​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ខ្ញុំ​សូម​ជូន​ជា​ដំណឹង​ផង​”​។​

​កាលពី​ខែ​កញ្ញា​លោកស្រី​ដេជេនេ​រ៉េ​ស​បាន​បើករ​ដូវកាល​ថ្មី​នៃ​កម្មវិធី​របស់​លោកស្រី​ជាមួយនឹង​ការ​សុំទោស​មួយ​ដើម្បី​ដោះស្រាយ​នឹង​ការចោទប្រកាន់​ជា​សាធារណៈ​អំពី​វប្បធម៌​នៃ​កន្លែងធ្វើការ​អាប់អួរ​ក្រោម​ការឃ្លាំមើល​របស់លោក​ស្រី​។​

​លោកស្រី​ដេជេនេ​រ៉េស​អាយុ ៦២ ឆ្នាំ​បាន​ចាប់ផ្តើម​ល្បី​ឈ្មោះ​ក្នុង​ឆ្នាំ ១៩៩៧ បន្ទាប់​ពី​ក្លាយ​ជា​តារា​ទូរទស្សន៍​ដំបូង​គេ​ម្នាក់ ដែល​លាតត្រដាង​ជា​សាធារណៈ​ថា​ខ្លួន​ជា​មនុស្ស​ភេទ​ទី​៣​។​

​សហរដ្ឋ​អាម៉េរិក​កំពុង​ពុះពារ​ទប់ទល់​នឹង​ជំងឺ​រាតត្បាត ដែល​ឆ្លង​ដល់​មនុស្ស​ជាង ១៥ លាន​នាក់​និង​សម្លាប់​មនុស្ស​ជាង ២៩០.០០០ នាក់​។​

​នាង​ម៉ា​ដូ​ណា លោក​ថម ហាំង លោក​អ៊ី​ឌ្រី​ស អែល​បា និង លោក​អា​មី​តាប់ បាច​ចាន់ គឺ​ស្ថិត​ក្នុងចំណោម​តារា​ល្បីៗ ដែល​កើតកូ​វីដ​១៩៕

​លោកស្រី អេ​ឡិន ដេជេនេ​រ៉េស កើតកូ​វីដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular