Home ព័ត៌មានជាតិ សុខាភិបាល ព្រឹទ្ធសភា បរ...

ព្រឹទ្ធសភា បរិច្ចាគ​ថវិកា​ជាង៧លាន​ដុល្លារ និង​ជាង១៥៦លាន​រៀល ដើម្បី​ទិញ​វ៉ាក់សាំងការពារ​ជំងឺ​កូ​វីដ ១៩

​ដោយៈ សុផល​/​ភ្នំពេញៈ ដើម្បី​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទិញ​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ ១៩ តាម​ការប្រកាស​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៧ ខែធ្នូ និង​ក្នុង​ស្មារតី​ស្រឡាញ់​ជាតិ មាតុភូមិ ថ្នាក់ដឹកនាំ សមាជិក​ព្រឹទ្ធសភា និង​មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធ បាន​ចូលរួមចំណែក​បរិច្ចាគ នូវ​ថវិកា​មួយចំនួន ដែល​ទទួលបាន​ទឹកប្រាក់ សរុប​ចំនួន​ជាង ៧ លាន​ដុល្លារ និង​ជាង ១៥៦ លាន​រៀល ដើម្បី​ទិញ​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ ១៩ ។​

​ក្នុងចំណោម​នោះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​បរិច្ចាគ ២ ម៉ឺន​ដុល្លារ​, កិត្តិ​នីតិ​កោសល្យ​បណ្ឌិត ស៊ីម កា អនុប្រធាន​ទី​១ ព្រឹទ្ធសភា និង​លោកស្រី បាន​បរិច្ចាគ ១ ម៉ឺន​ដុល្លារ និង​កិត្តិ​សិ​ង្គ​ហ​បណ្ឌិត ទេព ង​ន អនុប្រធាន​ទី​២ ព្រឹទ្ធសភា បាន​បរិច្ចាគ ១ ម៉ឺន​ដុល្លារ​។ ចំណែក​សមាជិក​ព្រឹទ្ធសភា លោក ឡាវ ម៉េង​ឃី​ន និង​លោកស្រី បាន​បរិច្ចាគ ៣ លាន​ដុល្លារ លោក​ឧកញ៉ា លី យ៉ុង​ផាត់ និង​លោកស្រី បរិច្ចាគ ៣ លាន​ដុល្លារ និង​ឧកញ៉ា កុក អាន និង​លោកស្រី បរិច្ចាគ ១ លាន​ដុល្លារ​។ រីឯ​មន្ត្រីរាជការ នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បាន​បរិច្ចាគ​ជាង ៤០ លាន​រៀល​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular