Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ពីរ​គ្...

រថយន្ត​ពីរ​គ្រឿង បុក​គ្នា បណ្តាល​ឲ្យ​មនុស្ស ពីរ​នាក់ រងរបួស​ធ្ងន់​ស្រាល​

ដោយៈ សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ គ្រោះថ្នាក់​ចរាចរ​មួយ បានកើត​ឡើង រវាង​រថយន្ត​ពីរ​គ្រឿង បុក​គ្នា បណ្តាល​ឲ្យ​មនុស្ស ពីរ​នាក់​រងរបួស​ធ្ងន់​ស្រាល នៅលើ​ផ្លូវជាតិ​លេខ ៤១ ចន្លោះ គីឡូម៉ែត្រ​លេខ ៤៣-៤៤ ស្ថិតក្នុង​ភូមិ​ព្រៃ​រំដួល ឃុំ​បសេដ្ឋ ស្រុក​បរសេដ្ឋ កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ី​យាន់​ដាយ ( HYUNDAI ) ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 3A-1726 បើកបរ​ដោយ​ឈ្មោះ សោម រតនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ដែក​ពួន ឃុំ​ជ្រៃ​រវាន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បើកបរ​ពី​ទិស​ខាងជើង ទៅខាង​ត្បូង​។ លុះ​បើក​មកដល់​ចំណុច​ខាងលើ រថយន្ត​នេះ បាន​រេ​ចង្កូត​ទៅបុក​ជាមួយ រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B-5174 បើកបរ​ដោយ​ឈ្មោះ អួន ស៊ីណា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ គោក​សណ្ដែក ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដែល​កំពុង​បើកបរ បញ្ច្រាសទិស​គ្នា ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស ពីរ​នាក់ រងរបួស​ធ្ងន់​ស្រាល​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular