ប្រែសម្រួលៈវាសនា៖ទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំង២បានធ្លាក់ចុះដល់កំរិតទាបបំផុតមិនដែលធ្លាប់មាន ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំចូលកាន់តំណែង។ភាគីទាំងពីរមិនចុះសម្រុងគ្នាលើបញ្ហាមួយចំនួន ចាប់ពីពាណិជ្ជកម្មនិងសន្តិសុខដល់ជំងឺឆ្លងកូវីដ១៩ និងបញ្ហាហុងកុង។
កាលពីខែមុន យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់២គ្រឿងរបស់អាម៉េរិកក៏ត្រូវបានគេឃើញហោះលើសមុទ្រចិនខាងត្បូងផងដែរ។
កាលពីថ្ងៃម្សិលមិញ ក្រុមប្រឹក្សាផ្តល់យោបល់មួយឈ្មោះថាSouth China Sea Probing Initiativeបានរាយការណ៍ថាយន្តហោះឈ្លបយកការណ៍មួយរបស់អាម៉េរិកបានហោះចូលក្នុងដែលអាកាសចិន។យោងតាមទិន្នន័យហោះហើរ បញ្ចេញដោយក្រុមប្រឹក្សានេះ យន្តហោះU-2A បានចេញដំណើរពីកូរ៉េខាងត្បូង និងបានហោះលើច្រកសមុទ្រតៃវ៉ាន់ហើយកាត់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសចិន។
South China Sea Probing Initiativeបាននិយាយថា នេះជាការហោះយកការណ៍នៅច្រកសមុទ្រតៃវ៉ាន់ដោយកៀកចិនបំផុតពីសំណាក់យន្តហោះអាម៉េរិក។កាលពីខែមុន ក្រុមក្រុមប្រឹក្សានេះក៏បាននិយាយថា អាម៉េរិកបង្កើនចំនួនហោះឈ្លបយកការណ៍ទ្វេដងនៅជិតចិនចាប់តាំងពីឆ្នាំ២០០៩មក។
យោងតាមទិន្នន័យ កងទ័ពអាកាសអាម៉េរិបានបានបញ្ជូនយន្តហោះទៅធ្វើបេសកកម្ម១.៥០០លើកក្នុងមួយឆ្នាំមកនេះ នៅលើសមុទ្រចិនខាងត្បូង។ក្រុមតាមឃ្លាំមើលនេះថែមទាំងបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថែមទាំងក្លែងយន្តហោះយកការណ៍យោធាជាយន្តហោះស៊ីវិលថែមទៀត៕
យន្តហោះយកការណ៍អាម៉េរិកU-2A
ទិន្នន័យហោះហើរបង្ហាញថា យន្តហោះអាម៉េរិកហោះហួសខ្សែកំណត់ដែនអាកាសចិន