Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​រដ្ឋមន្ត្រី​...

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ព្យាករណ៍​ថា​បរិមាណ​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០​អាច​សម្រេចបាន​ប្រមាណ​ជាង​៨ លាន​តោន

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ​និង​នេសាទ​បាន​បង្ហាញថា​តាម​ការព្យាករណ៍​បរិមាណ​ផល​ស្រូវ​ឆ្នាំ២០២០នេះអាច​សម្រេចបានប្រមាណ ៨,៥៩៦,៨៧៧ តោន​ច្រើនជាង​ឆ្នាំ ២០១៩ ចំនួន ៣២៧,៣៩៧ តោន​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់លោក វ៉េង សាខុន តាម​បណ្តាញ​សង្គម​ផ្លូវការ​នា​ព្រឹក​ថ្ងៃទី ១១ ខែធ្នូ ២០២០ នេះ ។

​លោក​រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ​ក៏បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​វឌ្ឍនភាព​នៃ​ការស្តារ​ស្រូវ​រដូវវស្សា​និង​ស្រូវ​ដើមរដូវ​ប្រាំង​ដែល​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ​ឆ្នាំ​២០២០ គិត​មកដល់​ថ្ងៃទី ១០ ខែធ្នូ​២០២០​នេះ​ជា​លទ្ធផល​នៃ​ការស្តារ​ដំណាំ​ស្រូវ​សម្រេចបាន​ចំនួន ៥៧,៥៥៧ ហិកតា​ស្មើនឹង ៨៩,៦៨% នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ៦៤,១៧៩ ហិកតា ។

​គួររំលឹកថា​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួបប្រទះ​គ្រោះទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​នៅ​ដើមខែ​តុលា ឆ្នាំ​២០២០ កន្លងទៅនេះ​ដែល​បាន​បង្ក​ឲ្យ​មាន​ផល់ប៉ះពាល់​និង​ខូច ខាត​ដល់​ផលិតកម្ម​ដំណាំ​ស្រូវ ដំណាំ​សាកវប្បកម្មដំណាំ​ក​សិ​-​ឧស្សាហ កម្មនិងសត្វពាហន​:​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ក្នុងនោះ​ខេត្ត​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ ជាងគេ​គឺ​ខេត្តបន្ទាយមាន ជ័យ ខេត្តបាត់ដំបង ពោធិសាត់​និង​កំពង់ធំ​។​ប្រឈមមុខ​នឹង​គ្រោះមហន្តរាយ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោហ៊ុនសែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​បញ្ជា​ឲ្យ​គ្រប់​ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរ​មូល ដ្ឋាន និង ជាពិសេស​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​និង​កងកំលាំង​ប្រដាប់​អ​វុ​ធ​រួមជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ចុះ​ធ្វើ​អន្តរាគមន៍​ជាបន្ទាន់​ក្នុងការ​ឆ្លើយតប​និង​ដោះស្រាយ បញ្ហា​ប្រឈម​របស់​ប្រជាជន​ដោយ​ផ្តល់​ស្បៀង​សង្គ្រោះបន្ទាន់​និង​រៀបចំ​គម្រោង​ស្តារ​ផលិតកម្ម​ដំណាំ​ស្រូវ​ជូន​ប្រជាពលរដ្ឋ​ឡើងវិញ​តាម​គ្រប់​រូបភាព​គ្រប់​មធ្យោបាយ​និង​ឲ្យ​ទាន់ពេលវេលា  ។ បន្ទាប់ពី​ប្រជាជន​ទទួលបាន​ជំនួយ​សង្គ្រោះបន្ទាន់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​រួម​ជាមួយ​សប្បុរស ជន​ដ៏ទៃទៀត​ការងារ​ស្តារ​ការដាំដុះ​ដំណាំ​ក៏​ត្រូវបាន​ចាត់ចែង​ជាបន្ទាន់​ផងដែរ​ទាំង​ការប្រមូល​ទិន្នន័យ​នៃ​ផ្ទៃដី​ដំ ណាំ​ស្រូវ​ដែល​បាន​ប៉ះពាល់​ការ​ខូចខាត​និង​ផ្ទៃដី​ដែល​អាចមាន​លទ្ធភាព​ស្តារឡើងវិញ​បាន ។ក្រោម​ការដឹកនាំ​និង​បញ្ជា​ផ្ទាល់​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្តេច​តេ​ជោ​គឺ​អ្វីៗ​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​ទាំង ការកំណត់​ទីតាំង​និង​ផ្ទៃដី​ដែល​ត្រូវ​ធ្វើការ​ស្តារឡើងវិញ​ការកំណត់​សេចក្តី​តម្រូវការ​ពូជ​ទីតាំង​ឃ្លាំង​ស្តុក​គ្រាប់​ពូជស្រូវ​ដែល​ត្រូវ​ប្រមូល​និង​ការដឹកជញ្ជូន​ពូជស្រូវ​ទៅកាន់​គោលដៅ​ហើយនឹង​ការបែងចែក​ជូន​ដល់​កសិករ​រងគ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​ក្នុង​បរិមាណ​ស្រូវពូជ​ចំនួន ៦ ៤៣៤,៣០ តោន ចែកជូន​ដល់​គ្រួសារ​ប្រជាកសិករ​ដែល​ទទួលរ​ង​គ្រោះ​ចំនួន ៦៤,៣៤៣ គ្រួសារ​ត្រូវការ​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ​ជាបន្ទាន់​ដែល​បាន​ប្រើប្រាស់​ពេលវេលា​មិន​ដល់​ពីរ​សប្តាហ៍​ផង​។​

​លោក​រដ្ឋមន្ត្រី វ៉េង សាខុន បាន​ឲ្យ​ដឹងផង​ដែរ​ថា​៖​ផលប៉ះពាល់​និង​ខូចខាត​ទៅលើ​ដំណាំ​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០ ចំនួន​១៩ រាជធានី​/​ខេត្ត។​ផ្ទៃដី​ដំណាំ​ស្រូវ​ដែលបាន​ប៉ះពាល់​ចំនួន​៣០៤,៨២១​ហិកតា​ស្មើនឹង​១០,៩២%​នៃ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា​សម្រេចបាន​(២,៧៩០,៨២៩​ហិកតា​)​។​ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​សង្គ្រោះ បាន​ចំនួន​១៧៩,០៥១​ហិក តា​ស្មើនឹង​៦,៤១% នៃ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា​សម្រេចបាន​។​ផ្ទៃដី​ដំណាំ​ស្រូវ​ដែល​បាន​ខូចខាត ១២៥,៧៧០ ហិកតា​ស្មើនឹង ៤,៥% នៃ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា​សម្រេចបាន ។ ផ្ទៃដី​ដំណាំ​ស្រូវ​ដែលមាន​លទ្ធភាព​ស្តារ​បាន​មាន​ចំនួន ៦៤,១៧៩ ហិកតា ។

​លទ្ធផល​នៃ​ការស្តារ​ដំណាំ​ស្រូវ​គិត​មក​ត្រឹម​ថ្ងៃទី១០ខែធ្នូ​ឆ្នាំ​២០២០គឺមាន​ចំនួន៥៧,៥៥៧ហិកតាស្មើនឹង៨៩,៦៨% នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ៦៤,១៧៩ ហិកតា​ដែល​ក្នុងនេះ​រួមមាន​៖ខេត្តពោធិសាត់​សម្រេចបាន១៧,៧៧១ ហិក តាស្មើនឹង៩៩,៨១%នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន១៧,៨០៤ហិកតា។​​ ខេត្តបាត់ដំបង​សម្រេចបាន ១០,៥០០ ហិក តាស្មើនឹង ១០០% នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ១០,៥០០ហិកតា ។ខេត្តបន្ទាយមានជ័យ​ស​ម្រេច​បាន ១៤,២០៦ ហិកតា​ស្មើនឹង ៧១,១៤ ហិកតានៃ​ផែនការ​ស្តារឡើងវិញ​ចំនួន១៩,៩៧០ហិកតា។ខេត្តកំពង់ធំ​សម្រេចបាន៨,១២២ ហិកតាស្មើនឹង ៩៨,៤៤% នៃ​ផែនការ​ស្តារឡើងវិញ​ចំនួន ៨ ២៥១ ហិកតា ។ ដោយឡែក​ខេត្ត​ចំនួន​១៥​ទៀតដែល​ទទួលរង​ការខូចខាត​តិចតួច បាន​ខិតខំ​ស្តារ​សម្រេចបាន​ពី ៩៨ ទៅ​ជាង ១០០% នៃ​ផែនការ​រួចហើយ​ដែរ លើកលែងតែ​ខេត្តកណ្តាល​សម្រេចបាន​ត្រឹមតែ ៧០,១១% នៃ​ផែនការ​ស្តារឡើងវិញ ។​

​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​បន្ត​ឲ្យ​ដឹងថា​៖​តាម​ការព្យាករណ៍​ផល​ស្រូវ​រដូវវស្សា​សម្រាប់ឆ្នាំ២០២០បន្ទាប់ពី​បាន​ពិភា ក្សា​និង​ធ្វើការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ជាមួយ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​/ ខេត្តនៅ​ជំហាន​ទី​១​មក​ការប៉ាន់ស្មាន​ជាបឋម​នៃ​បរិមាណ​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ ​២០២០ នេះ​នឹង​អាច​ទទួលបាន​លទ្ធផល​ដូចតទៅ​៖ ទិន្នផល​ស្រូវវស្សា​ជា​មធ្យម​ក្នុង​ឆ្នាំ​២០២០​មាន​ចំនួន ៣,១២២​ គ​ក្រ​/​ហ​តច្រើនជាង​ឆ្នាំ​២០១៩​ដែល​ទទួលបាន​ចំនួន​៣,០៩៥ គ​ក្រ​/​ហ​ត។បរិមាណ​ផល​ស្រូវ​រដូវវស្សា​អាច​ទទួលបាន​ចំនួន​ប្រមាណ​៨,៥៩៦,៨៧៧​តោនច្រើនជាង​ឆ្នាំ​២០១៩ ចំនួន ៣២៧,៣៩៧ តោន ៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular