Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​បុរ...

ឃាត់ខ្លួន​បុរស​ម្នាក់​រំលោភ​សេពសន្ថវៈ​លោកយាយ​អាយុ​៨១​ឆ្នាំ​បានសម្រេច​

ដោយ​: អង្គា​រ៍​ហេង / ភ្នំពេញ​: ពិតជា​រឿង​មិនគួ​ឲ្យ​ជឿ​សោះ ករណី​យុវជន​ម្នាក់​អាយុ​៣២​ឆ្នាំ បែរជា​ទៅ​រំលោភ​សេពសន្ថវៈ​លោកយាយ​អាយុ​៨១​ឆ្នាំ រហូត​បានសម្រេច ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ ករណីនេះ​បានកើត​ឡើង​ម៉ោង​១២ និង​០០​នាទី ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​ប្រាប់ថា ជនសង្ស័យ​មានឈ្មោះ ជា ប៊ុនធឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​)
​ចំណែក​លោកយាយ​រងគ្រោះ​ឈ្មោះ ទន់ សារី ភេទ​ស្រី អាយុ​៨១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ជនសង្ស័យ​ខាងលើ កាលពី​ថ្ងៃទី​០៩-១២-២០២០ ម៉ោង​១៩ និង​៣០​នាទី​ជននេះ បានធ្វើ​សកម្មក​ភាព​រំលោភ​សេ​ពស​ន្ថ​វះ​លើ​ជនរងគ្រោះ​ឈ្មោះ ទន់ សារី ភេទ​ស្រី អាយុ​៨១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល​ជិតគ្នា ផ្លូវ​បេតុង ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular