ដោយ: ពៅនិមល/ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ក្រោយការវិវត្តនៃព្រឹត្តការណ៍ ២៨វិច្ឆិកាគិតមកទល់ថ្ងៃនេះ ពុំមានរោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងណាមួយទេ ស្នើសុំបិទឬផ្អាកដំណើរការផលិតកម្មទេ។ ពោលគឺបន្តការងារជាធម្មតាជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់។
ក្រោយព្រឹត្តការណ៍ ២៨វិច្ឆិកា មកដល់ពេលនេះ ពុំមានរោងចក្រ សហគ្រាសណាមួយស្នើរសុំផ្អាកដំណើរការទេ
មានប្រសាសន៍ប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី១០ ខែធ្នូម្សិលមិញលោក អ៊ុក ចាន់ធូ ប្រធាននាយកដ្ឋានអធិការកិច្ចការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា មុននិងក្រោយព្រឹត្តការណ៍ ២៨វិច្ឆិកា ពុំមានអី្វប្រែប្រួលទេសម្រាប់វិស័យកាត់ដេរទាំងអស់។ គឺនៅតែដំណើរការជាធម្មតា។ ពិសេសទៀតនោះនៅតាមរោងចក្រ សហគ្រាសគាត់មានការយកចិត្តទុកដាក់ ប្រសិនជាគាត់ដឹងថាមានកម្មករនិយោជិតណាម្នាក់ដែលមានជាប់ពាក់ព័ន្ធ ឬប្រយោលជាមួយព្រឹត្តការណ៍នោះ គាត់នឹងឱ្យធ្វើចត្តាឡីស័កដែរ។
លោកបន្តថា “និយាយយ៉ាងខ្លីក្នុងវិស័យរោងចក្រ សហគ្រាសកាត់ដេរ គឺអត់មានអ្វីប៉ះពាល់ទេ សម្រាប់យើងមើលតាមរូបភាពបងប្អូនកម្មករខាងក្រៅ ។ប៉ុន្តែបើចូលទៅខាងក្នុងរោងចក្រ មុននឹងចូលរោងចក្រ ខាងរោងចក្រមានការយកចិត្តទុកដាក់ និងមានគ្រប់ឧបករណ៍ទាំងអស់…ខ្ញុំសង្ស័យថាស្ថាប័នមួយចំនួនអត់ដល់វិស័យឯកជនទេ ខ្ញុំឃើញជាក់ស្តែងគឺមានការប្រុងប្រយ័ត្ននិងមានសម្ភារះគ្រប់បែបយ៉ាង ដើម្បីធ្វើការត្រួតពិនិត្យ អញ្ចឹងពុំទាន់មានឃើញរូបភាពណាមួយដែលនៅក្នុងរោងចក្រ សហគ្រាស។ ដោយមានការណែនាំពីថ្នាក់ដឹកនាំក្រសួង ពីថ្នាក់ឯកឧត្តមរដ្ឋមន្ត្រី លោកបានណែនាំច្បាស់លាស់ដើម្បីឱ្យអធិការកិច្ច ក៏ជាក្រុមមន្ទីរធ្វើការត្រួតពិនិត្យជាប្រចាំទៅតាមរោងចក្រ សហគ្រាស ដែលស្ថិតនៅក្រោមដែនអនុវត្តរបស់សមត្ថកិច្ចនីមួយៗ ថ្នាក់ក្រសួងក៏ដូចជាថ្នាក់រាជធានីខេត្ត គឺឃើញការរាយការណ៍រាល់ថ្ងៃពុំមានអ្វីជាគួរឱ្យកត់សម្គាល់ គឺរឹតតែមានការយកចិត្តទុកដាក់ រៀបចំក្នុងការផ្តល់ជូន ឬក៏មានឧបករណ៍ត្រួតពិនិត្យកំដៅ ទឹកអាល់កុល ជាពិសេសនៅក្រសួងការងារ ដែលឃើញមានបងប្អូនកម្មករចូលមកច្រើន ដូចជាមកពិនិត្យសុខភាព ពិនិត្យកាយសម្បទា មកធ្វើសៀវភៅការងារគឺក្រសួងបានយកចិត្តទុកដាក់និងគិតគូរយ៉ាងម៉ត់ចត់ទៅដល់គាត់គ្រប់ៗគ្នា”។
ក្រោយព្រឹត្តការណ៍ ២៨វិច្ឆិកា មកដល់ពេលនេះ ពុំមានរោងចក្រ សហគ្រាសណាមួយស្នើរសុំផ្អាកដំណើរការទេ
លោក ប៊ុន សុគន្ធ តំណាងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងមួកគ្រប់ប្រភេទ សៅលែន (ខេមបូឌា) ដែលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា គិតចាប់ពីជំងឺឆ្លងកូវីដ១៩បង្ហាញវត្តមាននៅកម្ពុជា ក្នុងអំឡុងពេលនេះខាងរោងចក្រលោកនៅតែបន្តចូលរួមទប់ស្កាត់ និងបង្ការការពារ ដូចអ្វីដែលរដ្ឋាភិបាលបានណែនាំនិងដាក់ចេញនាពេលកន្លងមក។ លោកឱ្យដឹងទៀតថា សព្វថ្ងៃមុន នឹងអនុញ្ញាតឱ្យកម្មករនិយោជិតចូលបំពេញការងារ តម្រូវឱ្យពួកគាត់ពាក់ម៉ាស វាស់កំដៅ និងលាងដៃជាមួយទឹកអាលកុលសិន ដោយសកម្មភាពនេះ គឺធ្វើឡើងជាប់ជាប្រចាំនិងជារៀងរាល់ថ្ងៃ។ ជាមួយគ្នានេះ លោកបានអំពាវនាវទៅដល់កម្មករនិយោជិតគ្រប់រោងចក្រ សហគ្រាស សូមឱ្យចូលរួមទប់ស្កាត់ និងការពារទាំងអស់គ្នា ចៀងវាងការកើតមាន ឬឆ្លងកូវីដ១៩ ដែលជំងឺដ៏កាចសាហាវនេះ។
គិតត្រឹមថ្ងៃទី១១ ខែធ្នូស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា អ្នកមានវីរុសកូវីដ១៩សរុបចំនួន ៣៥៧នាក់។ ក្នុងនោះចំនួនអ្នកព្យាបាលសះស្បើយសរុបចំនួន ៣០៧នាក់ ស្មើនឹងជាង៨៥ភាគរយ។ ដោយឡែក អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (រុស្ស៊ី) និងនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញសរុបចំនួន៥០នាក់៕សរន
ក្រោយព្រឹត្តការណ៍ ២៨វិច្ឆិកា មកដល់ពេលនេះ ពុំមានរោងចក្រ សហគ្រាសណាមួយស្នើរសុំផ្អាកដំណើរការទេ
ក្រោយព្រឹត្តការណ៍ ២៨វិច្ឆិកា មកដល់ពេលនេះ ពុំមានរោងចក្រ សហគ្រាសណាមួយស្នើរសុំផ្អាកដំណើរការទេ
ក្រោយព្រឹត្តការណ៍ ២៨វិច្ឆិកា មកដល់ពេលនេះ ពុំមានរោងចក្រ សហគ្រាសណាមួយស្នើរសុំផ្អាកដំណើរការទេ