ដោយ: ប.ជ័យ / កំពង់ធំ: រថយន្តដឹកអេតចាយក្រឡាប់ផ្ងារជើងចាក់ចោលដែក ឯតៃកុងរថយន្តរងរបួសធ្ងន់ ក្នុងឧបទ្ទហេតុមួយកាលពីម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០២០ កន្លងមក នៅផ្លូវជាតិលេខ៦ វាងក្រុង ត្រង់កែងចំណុចភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃុំបានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយខ្លួនឯង គឺរថយន្តយីឌុបនោះមានពណ៌សពាក់ ស្លាកលេខ សៀមរាប 3A 2615 បានបើកបរពីទិសខាងលិចទៅទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុ រថយន្តធ្លាក់ពីលើថ្នល់ក្រឡាប់ផ្ងារជើង ចាក់អេតចាយចោលអស់មួយឡានតែម្ដង។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំទ្រា បានបង្ហើបប្រាប់ថា៖ នៅលើផ្លូវអាស៊ាន(ផ្លូវជាតិលេខ៦) វាងក្រុង នឹងកែងភូមិតាចរ ស្រុកស្ទោងនោះ ឧស្សាហ៍មានករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើន។
ដូច្នេះសូមបងប្អូនអ្នកបើកបរនិងអ្នកធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ 6A នៅចំណុចខាងលើត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់។
មកទល់ថ្ងៃទី១១ខែធ្នូ នគរបាលស្រុកស្ទោង បានអនុញ្ញាតឲ្យម្ចាស់រថយន្ត កើបប្រមូលទំនិញអេតចាយ ប៉ុន្តែរថយន្តត្រូវរក្សាទុកនៅនគរបាលសិន រង់ចាំជនរងគ្រោះដែលបញ្ជូនទៅសង្គ្រោះព្យាបាលនៅរាជធានីភ្នំពេញ បានជាសះស្បើយ ទើបចូលខ្លួនមកដោះស្រាយ៕