Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទោះ​ស្ថិតក្នុ...

ទោះ​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​១៩ ក៏គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បន្ត​រៀបចំ​ឥណទាន​ដល់​អតិថិជន​រហូត​

ដោយ​: ពៅ​និមល​/​ភ្នំពេញ​: គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា បើ​ទោះ​មាន​វិបត្តិ​កូ​វីដ​១៩ ក៏​នៅតែ​បន្ត​រៀបចំ​ឥណទាន​ដំណាក់កាល​ទី​២​ជូន​ដល់​អតិថិជន ដោយ​អាច​ស្នើរ​សុំ​ទៅកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ទទួល​បាន​ភាពអនុគ្រោះ​នេះ រហូតដល់​ពាក់កណ្តាល​ឆ្នាំ​២០២១​។​

ទោះ​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​១៩ ក៏៏គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បន្ត​រៀបចំ​ឥណទាន​ដល់​អតិថិជន​រហូត​

​លោក ផល វ៉ាន់ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) កាលពី​ថ្ងៃទី​១០ ខែធ្នូ​បាន​និយាយថា ការរៀបចំ​ឥណទាន​ឡើងវិញ​នេះ កន្លងមក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ដោះស្រាយ​ជូន​អតិថិជន​ជាច្រើន​នាក់​ហើយ ដែល​រាប់ទាំង​ផលប៉ះពាល់​ដោយសារ​ជំងឺឆ្លង​កូ​វីដ​១៩ និង​រងគ្រោះ​ទឹកជំនន់​។ ជាក់ស្តែង​ចន្លោះ​ខែមេសា រហូតដល់​ខែមិថុនា​កន្លងទៅ ការ​សើ្នរ​សុំ​រៀបចំ​ឥណទាន​ឡើងវិញ​មាន​តម្រូវការ​ខ្ពស់ បន្ទាប់​ចន្លោះ​ខែកក្កដា ដល់​ខែកញ្ញា ការស្នើសុំ​មានការ​ធ្លាក់ចុះ និង​ពី​ចន្លោះ​ពី​ខែកញ្ញា ដល់​ខែវិច្ឆិកា នៅតែ​បន្ត​ធ្លាក់ចុះ​ដូចគ្នា​ដែរ​។
​ទាក់ទង​នឹង​ដំណាក់កាល​ទី​២​នេះ លោក​បញ្ជាក់ថា ដោយមាន​ការអនុញ្ញាតិ​ពី​ធនាគារជាតិ​នៃ​កម្ពុជា សមាជិក​របស់​សមាគម​ទាំងអស់​នឹង​បន្ត​រៀបចំ​ឥណទាន​រហូតដល់​ខែមិថុនា ឆ្នាំ​២០២១ ចំពោះ​អតិថិជន​រង​ផលប៉ះពាល់​ខាងលើ គឺអាច​ស្នើរ​សុំ​ទៅកាន់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ទទួលបាន​ភាពអនុគ្រោះ​ជា​បន្ត ក្នុងការ​ចូលរួម​លើកកម្ពស់​ជីវភាព​រស់​នៅ​ពួកគាត់​ឲ្យ​ល្អប្រសើរ​។​

​សូមបញ្ជាក់ថា ក្នុងដំណាក់កាល​ទី​១ នៃ​ការរៀបចំ​ឥណទាន​ឡើង ក្នុង​វិបត្តិ​កូ​វីដ​១៩ ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា បាន​ចូលរួម​យ៉ាងសកម្ម​តាម​ការ​អំពាវ​របស់​ប្រមុខ​រដ្ឋាភិបាល ក្រសួង​​ស្ថាន​ប័ន​ពាក់ព័ន្ធ ជាពិសេស​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងនោះ​អតិថិជន​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​១៩ មាន​ប្រមាណ​ជាង​២៧​ម៉ឺន​នាក់ ស្មើរ​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​១.៣០០​លាន​ដុល្លា​អាម៉េរិក​។ សូម​រម្លឹក​ទៀតថា ការរៀបចំ​ឥណទាន​ឡើងវិញ​គឺជា​គោលការណ៍​ពិ​សេសមួយ​ក្នុងនោះ​អតិថិជន​មួយចំនួន​ទទួលបាន​ការអនុគ្រោះ​បង់​ការប្រាក់​រយៈពេល​៦​ខែ និង​អតិថិជន​ខ្លះ​ផ្អាក​បង់​ទាំង​ការប្រាក់​និង​ប្រាក់​ដើម ក្នុង​រយៈពេល​ពី ៣​ទៅ ៦​ខែ​៕​សរន

ទោះ​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​១៩ ក៏៏គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បន្ត​រៀបចំ​ឥណទាន​ដល់​អតិថិជន​រហូត​

ទោះ​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​១៩ ក៏៏គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បន្ត​រៀបចំ​ឥណទាន​ដល់​អតិថិជន​រហូត​

ទោះ​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​១៩ ក៏៏គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បន្ត​រៀបចំ​ឥណទាន​ដល់​អតិថិជន​រហូត​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular