Home ព័ត៌មានអន្តរជាតិ បៃ​ដិ​ន​និង​ហ...

បៃ​ដិ​ន​និង​ហារីស ចូលរួម​ជាមួយ​ក្រុម​ចំរៀង​កូរ៉េ ជា​បុគ្គល​និង​ក្រុម​ឆ្នើម​ប្រចាំឆ្នាំ​របស់​ទស្សនា​វ​ដ្តី Time

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖ ទស្សនា​វ​ដ្តី​Time​របស់​អាម៉េរិក​បាន​តែ​ង​តាំង​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​អាម៉េរិក​លោកចូ បៃ​ដិន និង​លោកស្រី កា​ម៉ា​ឡា ហារី​ស ជា​«​បុគ្គល​ឆ្នើម​​ប្រចាំឆ្នាំ​»​របស់ខ្លួន​។​

​និពន្ធ​នាយក​របស់​ទស្សនា​វ​ដ្តី​បាន​និយាយថា លោកបៃ​ដិន និង​លោកស្រី ហារី​ស បាន​ទទួល​កិត្តិយស​នេះ​ចំពោះ​«​ការផ្លាស់ប្តូរ​រឿងរ៉ាវ​របស់​អាម៉េរិក ចំពោះ​ការបង្ហាញ​ថា​កម្លាំង​សមានចិត្ត​ធំ​ជាង​កំហឹង​នៃ​​ការបែកបាក់ និង​ចំពោះ​ការចែករំលែក​ទស្សនៈ​ផ្សះផ្សារ​មួយ​នៅក្នុង​ពិភពលោក​ដែល​កំពុង​ជួប​ទុក្ខសោក​»​។​

​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត កា​ម៉ា​ឡា ហា​រី កាន់​ដៃ លោកបៃ​ដិន នៅ​ពេល​ពួកគេ​អបអរ​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ Time​ក៏​បាន​តែងតាំង​ក្រុម​តន្ត្រី​បុរស​កូរ៉េខាងត្បូង​BTS ជា​ក្រុម​សម្តែង​ឆ្នើម​ប្រចាំឆ្នាំ​របស់​ខ្លួន រីឯ​តារា​ក្រុម​បាល់បោះ​Los Angeles Lakers លោក​ឡេ​ប្រុន ជេ​មស៍ ជា​កីឡាករ​​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ផងដែរ​។​

​ទស្សនា​វ​ដ្តី​បាន​និយាយ​យោង​ដល់​វត្ត​មាន​ទូ​ទាំង​ពិភពលោក​របស​BTS​ចំ​ពេល​ផ្ទុះ​ជំងឺឆ្លង រួម​ទាំង​ការជំរុញ​អ្នកគាំទ្រ​ដ៏​ធំ​របស់​ខ្លួន អោយ​គាំទ្រ​បុព្វហេតុ​ចលនា Black Lives Matter​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​AP កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាយក​របស់​Time បាន​និយាយថា លោក​បាន​អោយ​តំលៃ​អំពី​ទំនាក់ទំនង​រវាង​ក្រុម​ចំរៀង​នេះ​និង​អ្នកគាំទ្រ​របស់ខ្លួន ចំពោះ​ការប្រ​​ឈម​ដោះស្រាយ​ជំងឺ​កូវី​ដ​១៩៕

BTS ចូលរួម​ក្នុង​ពិធី​មួយ​នៅ​កាលីហ្វ័​រញ៉ា កាលពី​ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular