Home ព័ត៌មានអន្តរជាតិ រុស្ស៊ី​បាញ់​...

រុស្ស៊ី​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចេញពី​នាវា​មុជទឹក មូលដ្ឋាន​ក្រោម​ដី និង យន្តហោះ នៅក្នុង​សមយុទ្ធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​មូ​ស្គូ ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ធ្នូ​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចេញពី​នាវា​មុជទឹក មូលដ្ឋាន​ក្រោម​ដី និង​យន្ដហោះ​នៅក្នុង​សមយុទ្ធ​បែប​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ​ក្រោម​ការ​​បញ្ជា​របស់​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទីន ដោយ​បង្ហាញ​ឱ្យឃើញ​នូវ​មុំ​នុយក្លេអ៊ែរ​ទាំងបី​ពេញលេញ​របស់​ខ្លួន​ដល់​ពិភពលោក​បាន​ដឹង​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​និយាយថា វីដេអូ​ដែល​ចែករំលែក​ដោយ​ប្រទេស​រុស្ស៊ី​បង្ហាញ​មី​ស៊ី​ល​ដែល​មាន​សមត្ថភាព​នុយក្លេអ៊ែ​រ កំពុង​ត្រូវបាន​ដាក់ពង្រាយ​រួម​ទាំង​ការបាញ់​សាកល្បង​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​​ពី​នាវាមុជទឹក​នុយក្លេអ៊ែរ Karelia នៅក្នុង​សមុទ្រ​បារិ​ន​។​

​រុស្ស៊ី​បាន​ពង្រីក​សមយុទ្ធ​យោធា​របស់​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​នៅពេល​មាន​ភាព​តានតឹង​ជាមួយ​លោក​ខាងលិច​ខណៈ​ដែល​ទំនាក់ទំនង​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ក្រោយ​សង្គ្រាមត្រជាក់ បន្ទាប់​ពី​រុស្ស៊ី​បាន​កាត់​យក​ឧបទ្វីប​គ្រី​មេ​របស់​អ៊ុយ​ក្រែន​កាលពី​ឆ្នាំ ២០១៤ ។​

​រូបភាព​បាន​បង្ហាញ​ពី​ការបាញ់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​នៅ​សមុទ្រ​បារិន​ដោយ​នាវាមុជទឹក Karelia (K-18) ថ្នាក់ Delta-IV​។​

​ទូរទស្សន៍ TV Zevzda របស់​ក្រសួង​បាន​គូសបញ្ជាក់​ផងដែរ​នូវ​ការបាញ់​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​ពី​មូលដ្ឋាន​ក្រោម​ដីប្លេ​សេត​នៅ​តំបន់​អាខាន់​ហ្គែល​។​

​មី​ស៊ី​ល​ផ្លោង​ចម្ងាយ​ឆ្ងាយ​ជាច្រើន​ក៏​ត្រូវបាន​បាញ់​ចេញពី​យន្តហោះ​ទម្លាក់​គ្រាប់​យុទ្ធសាស្ត្រ Tu-160 និង Tu-95 ពី​តំបន់​ដែនអាកាស​អ៊ី​ហ្គ​ល​និង​យូ​ក្រេន​កា​ផងដែរ​៕

​មី​ស៊ី​ល​ឆ្លង​អន្តរទ្វីប​ត្រូវបាន​បាញ់​ក្នុងអំឡុង​សមយុទ្ធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular