ដោយ: គ្រញូង / បាត់ដំបង: នៅសប្តាហ៍ទី២ខែធ្នូឆ្នាំ២០២០នេះ អ្នកឧកញ៉ា ភួ ពុយ តំណាងរាស្ត្រមណ្ឌលបាត់ដំបង និងជាសមាជិកគណៈកម្មាធិការទី៩ នៃរដ្ឋសភា បានប្រាប់រស្មីកម្ពុជាឲ្យដឹងថា ចាប់ពីថ្ងៃទី១ខែមករារហូតដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១ លោកនឹងបរិច្ចាកថវិកាចំនួន៨លានរៀលក្នុង១ខែ សម្រាប់ចូលរួមទិញវ៉ាក់សាំង ដើម្បីចាក់ការពារជំងឺកូវីដ១៩ ជូនរាជរដ្ឋាភិបាល។
ការប្រកាសរបសអ្នកឧកញ៉ា ភួ ពុយ តំណាងរាស្ត្រមណ្ឌលបាត់ដំបង បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើកាអំពាវនាវកាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២០ ហើយថា កម្ពុជានឹងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន១លានដូស សម្រាប់ចាក់ជូនអ្នកដែលពាក់ព័ន្ធផ្ទាល់នឹងជំងីនេះ មុនគេចំនួន៥០ម៉ឺននាក់ ដោយឥតគិតថ្លៃ ដោយក្នុងម្នាក់ៗចាក់វ៉ាក់សាំងការពារចំនួន២ដង ហើយរាជរដ្ឋាភិបាលនឹងត្រៀមទិញវ៉ាក់សាំងជាច្រើនលានដូសជាបន្តបន្ទាប់ទៀត៕