Home ព័ត៌មានជាតិ សេដ្ឋកិច្ច អ្នកជំនាញ​និង...

អ្នកជំនាញ​និង​វិនិយោគិន​អចលនទ្រព្យ​ជាច្រើន​សាទរ​និង​រំពឹង​ពី​ផល​វិជ្ជមាន​នៃ​វ៉ាក់សាំង​កូ​វីដ​១៩

ដោយៈ​ច្រាយ ចំណាន​/​ភ្នំពេញៈ ​អ្នកជំនាញ​នៃ​វិស័យ​អចលនវត្ថុ​កម្ពុជា​ជាច្រើនរូប បាន​សាទរ នូវ​ដំណឹង​ពី​ការរកឃើញ​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ខណៈ​កម្ពុជា​ក៏បាន​ត្រៀម​សម្រាប់ ទិញ​វ៉ាក់សាំង​ក្នុង​ការចាក់​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ផងដែរ​។

​លោក ឌិ​ត ច​ណ្ណា អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី​រៀល​ធី បាន​មាន​ប្រសា សន៍​ឲ្យ​ដឹង​តាម​ទូរ​រ​ស័ព្ទ​នា​ព្រឹក​ថ្ងៃទី​១១ ធ្នូ​ថា នៅពេល​លឺថា​ពិភពលោក​បាន​រក​ឃើ ញ និង​កំពុង​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ គឺជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា​ផងដែរ ព្រោះ​វា​អាច​ទប់ស្កាត់​ការឆ្លង​រាលដាល​បន្ថែមទៀត ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅលើ ពិភពលោក ។

​លោក​បន្តថា “​នៅពេល​ដែលមាន​វ៉ាក់សាំង​ហើយ អ្នកវិនិយោគ​នឹង​អាច​ចេញ​ធ្វើ​សកម្មភាព បណ្ដើរៗ​ដោយ​ការសាកល្បង ហើយ​បន្ទាប់មកទៀត ភ្ញៀវទេសចរ​ក៏​ចាប់ផ្ដើម​ធ្វើដំណើរ កម្សាន្ត​បន្តបន្ទាប់​ផងដែរ​”​។​

​លោក​បន្តថា ស្ថិតនៅក្នុង​ស្ថានភាព​នៃ​វិបត្តិ​កូ​វីដ​១៩​នេះដែរ អចលនទ្រព្យ​កម្ពុជា​មិនទាន់ មាន​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​នោះទេ ក៏ប៉ុន្តែ​ទទួលស្គាល់ថា​វា​ពិតជា​រង​ផលប៉ះពាល់ ។ តម្លៃ​អចលន ទ្រព្យ​តំបន់​ខ្លះ​នៅ​រក្សា​បានល្អ តែ​តំបន់​ខ្លះទៀត​ក៏បាន​ធ្លាក់ចុះ​ដែរ ក្នុង​កម្រិត​តិចតួច ដោយសារ​ម្ចាស់​អចលនទ្រព្យ ដែល​រង​ផលប៉ះពាល់​ពី​កូ​វីដ​១៩ ត្រូវការ​ថវិកា​ដើម្បី​ដោះ ស្រាយ​បញ្ហា​បន្ទាន់​ទើបត្រូវ​លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ​។

​លោក​បន្ថែមថា “​បើសិនជា​វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩​មាន​ប្រសិទ្ធភាព​និង​អាច​ទប់ស្កាត់ ការឆ្លង​រាលដាល​បាន​នោះ វិស័យ​អចលនទ្រព្យ​កម្ពុជា​ចាប់ផ្ដើម​កម្រើក​ឡើង នៅ​ឆ្នាំក្រោយ នេះ ដោយ​ចាប់​ផ្ដើមចេញពី​អ្នកវិនិយោគ​ក្នុងស្រុក និង​បន្ត​តាម​ដោយ​វិនិយោគិន​ក្រៅ​ស្រុក​”​។

​ជាមួយគ្នានេះ លោក សំ សុខ​នឿន​ប្រធាន​សមាគម​អចលនទ្រព្យ​សកល ក៏បាន​និយាយ ផងដែរ អ្វីដែល​ពលរដ្ឋ​ទូទាំង​ពិភពលោក​ចង់បាន​នោះ គឺ​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​វីដ​១៩​នេះ តែម្ដង ព្រោះថា​វិបត្តិ​ម្ដងនេះ​គឺ​បង្កឡើង​ដោយ​ជំងឺ​កូ​វីដ​១៩ ហើយ​នៅពេលដែល​ពិភពលោក បញ្ឈប់​ការឆ្លង​រាល​នៃ​ជំងឺ​នេះ​បាន វា​នឹង​បញ្ចប់​វិបត្តិ​ព្រមទាំង​អាចធ្វើឱ្យ​វិស័យ​ផ្សេងៗ ដែល​គាំទ្រ​កំណើនសេដ្ឋកិច្ច​ងើបឡើង​វិញ​បាន​ដូចគ្នា​។

​លោក​បាន​បន្តថា “​កូ​វីដ​១៩​បានធ្វើឱ្យ​សេដ្ឋកិច្ច ក៏ដូចជា​វិស័យ​អចលនទ្រព្យ​កម្ពុជា ធ្លាក់ចុះ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ថ្មីៗ​នេះ ក៏ប៉ុន្តែ​ទោះ​ស្ថិតក្នុង​វិបត្តិ​យ៉ាងនេះ​ក្ដី ក៏​វា​មិនមែន មានន័យថា អត់​សកម្មភាព​សោះ​នោះទេ​”​។ លោក​បន្តថា “​ការទិញ​លក់​អចលនទ្រព្យ​នៅ តែមាន​សកម្មភាព​ហូរហែ តែ​ការទិញ​លក់​ឆ្នាំ​២០២០​នេះ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ កន្លងទៅ​គឺមាន​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​”​។

​រដ្ឋាភិបាល​បានប្រកាស​ពី​ការទិញ​វ៉ាក់សាំង និង​ប្រកាស​ឱ្យ​ក្រសួងសុខាភិបាល និង​សេដ្ឋកិច្ច សង់​ឃ្លាំង​សម្រាប់​ស្តុក​វ៉ាក់សាំង សម្រាប់​ចាក់​ជូន​ពលរដ្ឋ ។ ក្នុងនោះដែរ​មានការ​ព្យា​រក​ណ៍ ថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ នឹង​មកដល់​កម្ពុជា​នៅ​អំឡុង​ខែមីនា ដើមឆ្នាំ ក្រោយនេះ​៕PC/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular