Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រុមការងារ​ជ...

ក្រុមការងារ​ជំនាញ​ក្រសួង បន្ត​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ នៅតាម​មូលដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន

ដោយៈ​សុផល​/​ភ្នំពេញ​៖ ក្រុមការងារ​អនុវត្ត​ន៏​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដឹកនាំ​ដោយ លោក គុជ បញ្ញា​សា អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​អនុ​ក្រុមការងារ​ទី​២ ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ក្រសួង មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ អភិបាលរង ខណ្ឌដូនពេញ លោក​ចៅសង្កាត់ នា​ព្រឹក​ថ្ងៃទី​១២ ធ្នូ​នេះ បាន​ចុះ​ណែនាំ ផ្សព្វផ្សាយ ត្រួតពិនិត្យ និង​តាមដាន​ដល់​មូលដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន​មួយចំនួន​ក្នុង​ខណ្ឌដូនពេញ ស្តីពី​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​។​

​ក្រុមការងារ​អនុវត្ត​ន៏​វិធាន​សុវត្ថិភាព​ទេសចរណ៍ បាន​ចុះ​ពិនិត្យ​នៅ ភោជនីយដ្ឋាន ឌឺ ហ្គា​ឌិន (THE GARDEN) ភោជនីយដ្ឋាន សាន​តា​ហ្វេ (SANTA FÉ) ភោជនីយដ្ឋាន ឡឹ សេ​អ៊ូ​ល (LE SEOUL) ភោជនីយដ្ឋាន សេ​វេន​ប្រាយ ឃី​ង (SEVEN BRIGHT KING)​។​

​ក្រុមការងារ​ក៏បាន​ណែនាំ និង​ចែកជូន​សេចក្តីណែនាំ​ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល នៃ​ងំ​ងឺ​កូ​វីត​១៩ នៅក្នុង​សហគមន៍​នៅ​រាជធានី​ភ្នំពេញ​ដល់​ម្ចាស់ ឬ​តំណាង​អាជីវកម្ម​ឱ្យ ចូលរួម​អនុ​វ​ត្ត្ត និង​បំពេញ​ឱ្យបាន​នូវ​ការណែនាំ​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​តាម​ការ ណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ជាងនេះទៀត ក្រុមការងារ​ក៏បាន​ចែកជូន​ខិត​បណ្ណ និង​ណែនាំ​បន្ថែម ស្តីពី​កាតព្វកិច្ច​ផ្តល់ និង​ស្រង់​ទិន្ន័យ​ភ្ញៀវទេសចរ​ក្នុងដំណាក់កាល​កូ​វីដ​១៩ ក្នុង​ប្រព័ន្ធ (Telegram BOT ) ដែល​តម្រូវឱ្យ​មានការ​ចូលរួម​ពី​ភ្ញៀវទេសចរ ព្រមទាំង​ប្រតិបត្តិ​ករ​ទេសចរណ៍ និ​យោ​ជិ​ក និង​បុគ្គលិក​ទាំងអស់​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular