ដោយៈសុផល/ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាសរុបជាង៩៦លានដុល្លារ អាមេរិក ដើម្បីជួយដល់ផ្នែកសង្គមកិច្ចនៅតាមជនបទនៃប្រទេសកម្ពុជាឱ្យកាន់តែមានភាព ប្រសើរឡើង។
កញ្ចប់ថវិកាទាំងនេះ នឹងបែងចែកទៅឱ្យអង្គការចំនួន២ ដែលស្ថិតក្រោមក្របខ័ណ្ឌ សហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន នៃជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋា ភិបាលជប៉ុន។
យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុន នៅថ្ងៃទី១១ ខែធ្នូនេះ បានបញ្ជាក់ថា ថវិកា៦៩៤.៥៣៩ដុល្លារ នឹងផ្តល់ទៅឱ្យមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះ អន្តរជាតិ (FIDR) សម្រាប់គម្រោងពង្រឹងប្រព័ន្ធវេជ្ជសាស្ត្រដើម្បីអនុវត្តការវះកាត់កុមារ នៅខេត្តក្រចេះ ឆ្នាំទី២ និងថវិកាចំនួន ២៧៣.៨៥១ដុល្លារទៀត នឹងផ្តល់ទៅឱ្យសមាគម ជំនួយ និងសង្គ្រោះជប៉ុន(AAR Japan)សម្រាប់គម្រោងលើកកម្ពស់ការអប់រំរួមលើកុមារ ពិការ ដោយលើកកម្ពស់ការអនុវត្តនៅតំបន់គំរូ និងបង្កើតប្រព័ន្ធវាយតម្លៃឆ្នាំទី២។
ពិធីចុះហត្ថលេខានៃការផ្តល់ជំនួយទាំងនេះ នឹងធ្វើឡើងនៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០ នាស្ថានទូតជប៉ុន ក្នុងរាជធានីភ្នំពេញ៕PC