Home ព័ត៌មានជាតិ សន្តិសុខ ឆេះ​ឃ្លាំង​ស្...

ឆេះ​ឃ្លាំង​ស្តុ​ក​សម្ភារៈ​និង​វត្ថុធាតុដើម​របស់​ក្រុមហ៊ុន អ៊ី​ន​ធឺ​ណ​ល យូ​នៀ​ន អ៊ី​ន​ដាស​ស្ទ្រី​ល​

ដោយ​: ស​រិ​ទ្ធ / កំពង់ស្ពឺ​: ឃ្លាំង​ស្តុ​កសម្ភារៈ​និង​វត្ថុ​ធាតុ​ដើម្បី​ផលិត​ខ្សែក្រវាត់​របស់​ក្រុម ហ៊ុន អ៊ី​ន​ធើ​ណ​ល យូ​នៀ​ន អ៊ី​ន​ដាស​ស្ទ្រី​ល ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​នេះ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្វាវ ឃុំ​រកា​កោះ ស្រុក​គងពិសីបង្ក​ឲ្យ​រង​ការខូចខាត​ទាំងស្រុង​គិតជា​ទឹកប្រាក់​២០​ម៉ឺន​ដុល្លារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឲ្យដឹងថា ថៅកែ​ឃ្លាំង​ស្តុ​ប​វត្ថុធាតុដើម​ដើម្បី​ផលិត​ខ្សែ​ក្រវាត់​ឈ្មោះ xiao xi ji ភេទ​ស្រី ជនជាតិ ចិន ស្ថិតនៅ​ទីតាំង​ខាងលើ​។​
​ចំណែក​ឃ្លាំង​ស្តុក​ទំនិញ​ដែលឆេះមាន​ទំហំ ៤២ម៉ែត្រគុណ៣៦ម៉ែត្រ។ ​ទំនិញដែលខូចខាតរួមមាន​គ្រាប់​ស្នោ​, កាវ​, តាំង​ប៉ាវ​, និង​សម្ភារៈប្រើប្រាស់​ក្នុង​ឃ្លាំង ទាំងស្រុង​គិត​ទឹកប្រាក់​អស់​២០​ម៉ឺន​ដុល្លារ ។គឺ​សម្ភារ​ចំនួន​១៥​ម៉ឺន​ដុល្លារ​និង​អគារ​ចំនួន​៥​ម៉ឺន​ដុល្លារ ។​

​តាម​ការស្រាវជ្រាវ​បឋម​មន្ត្រី​ជំនាញ សន្និដ្ឋានថា មូលហេតុ​ដែល​បង្កឲ្យ​មមានអគ្គិភ័យ​ឆាបឆេះ​ គឺអាច​មកពី​ឆ្លង​ចរន្ដ​អគ្គិសនី ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular