Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ឈ្ម...

ឃាត់ខ្លួន​ឈ្មួញ​ពីរ​នាក់ ក្នុងពេល​បង្ក្រាប​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​

ដោយ​:​អង្គរតូច​/​សៀមរាបៈ ​បុរស​ជា​ឈ្មួញ​ឈើ​ពីរ​នាក់ និង​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​មួយ គ្រឿង​ត្រូវបាន​ចាប់​ឃាត់​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ដោយ​កំលាំង​អធិការ​នគ​បាល ស្រុក ប្រាសាទបាគង សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​សៀមរាប​នៅ​ដងផ្លូវ​លំ ក្នុងភូមិ​គោក​ចាន់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ។​

​របាយការណ៍​របស់​ប៉ូលិស ស្រុក​ប្រាសាទបាគង​បាន​ឲ្យ​ដឹងថា​មនុស្ស​ដែល​ត្រូវបាន​ឃាត់ខ្លួន​ ឈ្មោះ​កែវ ឧត្ដម ហៅ​ធារ៉ា អាយុ​៣០​ឆ្នាំ នៅ​ភូមិ​គោកធ្លក ឃុំ​ក​ណ្តែ​ក​ស្រុក​ប្រាសាទបាគង និង​ឈ្មោះ​ទុយ វុទ្ធី​ហៅ​ចៀន ភ​អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ដើម​ផ្តៀក ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ​។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មាន​ឡាន​ពណ៌​ស សេរី​ឆ្នាំ ២០១៦​ចំនួន​មួយ គ្រឿង​និង​ឈើ​ប្រភេទ​ផ្ចឹក​ចំនួន​២,៩២ ម៉ែត្រគូប​។​មនុស្ស​និង​សម្ភារៈ ត្រូវបាន​ប្រគល់ជូន រដ្ឋបាល​ព្រៃឈើ​សៀមរាប ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​។​

​លោក​ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បានបញ្ជាក់ ឈើ​និង​រថយន្ត បាន​យកទៅ​រក្សាទុក​នៅ​ស្នាក់ការ​ក្នុង​ឃុំ​ព្រះ​ដាក់​ស្រុក​បន្ទាយស្រី​។ ចំណែក​មនុស្ស ដែល​ឃាត់ខ្លួន គឺ​អនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ តាម​មាត្រា​៩៦ មិនបាន​បញ្ជូនទៅ​តុលាការ នោះទេ​។ ប៉ុន្តែ​យើង​ទុក​រយៈពេល​៣០​ថ្ងៃ​ឲ្យ​ពួកគាត់​ចូល​បង់ពិន័យ​ជា​អន្តរការណ៍​ប្រសិន បើ​៣០​ថ្ងៃ​មិន​ចូលមក​ទទួលពិន័យ នោះ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular