ដោយៈ រ៉ាម៉ន / ភ្នំពេញៈ អាកុលចំនួន ៤០ កាន និងម៉ាសចំនួន ២ ម៉ឺនម៉ាស ត្រូវបានអាជ្ញាធរ រាជធានីភ្នំពេញ សម្រេចប្រគល់ជូន កងទ័ពឈរជើងតាមព្រំដែន ដែលចងសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បានកំពុងរាលដាលចូល ដល់សហគមន៍ ហើយនោះ។
ពិធីប្រគល់និងទទួលអាកុល និងម៉ាស នេះ បានធ្វើឡើង នាសៀលថ្ងៃទី១១ ធ្នូ នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ នៅសាលារាជធានីភ្នំពេញ។
ក្នុងចំណោមអាកុល ចំនួន ៤០ កាន និងម៉ាស ចំនួន ២ ម៉ឺនម៉ាសនោះ កងពលធំអន្តរាគមន៍ លេខ៣ ត្រូវបានប្រគល់ជូន អាកុលចំនួន ១៤កាន និងម៉ាសចំនួន ៦.០០០ ម៉ាស។ កងពល តូចអន្តរាគមន៍លេខ៩ អាកុលចំនួន ១០កាន ម៉ាសចំនួន ៥.០០០ ម៉ាស់ ។ កងពលតូច អន្តរាគមន៍លេខ១២៨ អាកុលចំនួន ១០កាន ម៉ាស ៥.០០០ ម៉ាស ។ បញ្ជាការដ្ឋានអង្គរក្ស ប្រចាំការព្រះវិហារ ចំនួន ៣ កាន និងម៉ាស ២.០០០ ម៉ាស ។ វរៈនគរបាលការពារព្រំដែន ៧៩៣ ចំនួន ៣ កាន និងម៉ាស ២.០០០ ម៉ាស ។ សរុបទាំងអស់អាកុលចំនួន៤០កាននិងម៉ាស ចំនួន២ម៉ឺនម៉ាស៕
PC