Home កម្សាន្ត សារមន្ទីរ​រោង...

សារមន្ទីរ​រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស បន្ត​ផ្អាក​ដំណើរ​មួយរយៈ​ទៀត​

ដោយ​: សុផល / ភ្នំពេញ​: ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូ​វីដ​១៩​សារមន្ទីរ​រោងភាពយន្ត​និង​រោង​សម្តែង​សិល្បៈ​គ្រប់​ប្រភេទ​នៅ​ទូទាំងប្រទេស នឹង​បន្ត​ផ្អាក​ដំណើរការ​មួយរយៈ​ទៀត​។​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ជម្រាប​ជូនដំណឹង​ចំពោះ លោក លោកស្រី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​-​ខេត្ត សាធារណជន សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ថា​៖ ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ “​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​” នៅតែ​បន្ត​រីក រាលដាល​ទៅក្នុង​សហគមន៍ និង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​ការចូល​ទស្សនា​សារមន្ទី​រ រោងភាពយន្ត និង​រោង​សម្តែង​សិល្បៈ​គ្រប់​ប្រភេទ ទូទាំងប្រទេស ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​មាន​សេចក្តីជូនដំណឹង​សារជាថ្មី​។​

​សូម​អាន​សេចក្តីជូនដំណឹង​លំអិត​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដូចខាងក្រោម​៖​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular