Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្ត ចំណាយ​ថវិកា​អ៊ុត​ផ្លូវ​កៅស៊ូ ប្រភេទ AC ចំនួន​បី​ខ្សែ នៅ​ក្រុង​កំពង់ចាម

ដោយៈ គង់​ហេង​/​កំពង់ចាមៈ ដើម្បី​រក្សា​ចំណាត់ថ្នាក់ ជ័យលាភី ក្រុង​កំពង់ចាម បន្តទៀត និង​ដើម្បី​ទាក់ទាញ កំណើន​ភ្ញៀវទេសចរ ឱ្យបាន​ច្រើន រដ្ឋបាលខេត្ត​កំពង់ចាម ដឹកនាំ ដោយ​លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត បាន​ចំណាយ​ថវិកា កែលម្អរ​ផ្លូវ​ចាក់​អ៊ុត​កៅស៊ូ ប្រភេទ AC (​អា​សេ​) ចំនួន បី ខ្សែ​។​

​លោក ប្រាក់ ទិ​ត្យ នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ សាលាខេត្ត​កំពង់ចាម បាន​ប្រាប់ រស្មី​កម្ពុជា​ថាៈ នៅ​ព្រឹក​ថ្ងៃទី ១១ ធ្នូ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត អមដំណើរ​ដោយ​លោក លោកស្រី ជា​អភិបាលរង​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ដោយបាន​ពាក់​ម៉ាស់​មុខ​គ្រប់ៗ​រូប ការពារ ជំងឺឆ្លង​កូ​វីដ​.១៩ បាន​ដឹកនាំ​ពិនិត្យ សកម្មភាព​ការចាក់​អ៊ុត​ផ្លូវ​កៅស៊ូ ប្រភេទ AC ចំនួន​បី​ខ្សែ ក្នុង​ក្រុង​កំពង់ចាម​។​

​លោកនាយក​ទីចាត់ការ បានឱ្យដឹង​ទៀតថាៈ ក្នុងនោះ ខ្សែ​ទី​១ ប្រវែង ១.៥៦២ ម៉ែត្រ មាន​ទទឹង ១០​ម៉ែត្រ ចាប់ពី​រង្វង់​មូល ១-៧៩ ភូមិ​ទី​៦ ទៅដល់​ផ្លូវ ព្រះបាទ​មុនី​វង្ស ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។ ខ្សែ​ទី​២ ប្រវែង ៧៧១ ម៉ែត្រ និង​ទទឹង ៧,៥៨ ម៉ែត្រ ចាប់ពី​ផ្លូវភ្លោះ ព្រះបាទ​មុនី​វង្ស ភូមិ​ទី​៤ ដល់​ផ្លូវ​លេខ​៨៥ ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម និង​ខ្សែ​ទី​៣ ប្រវែង ៥១២ ម៉ែត្រ និង​ទទឹង ៨ ម៉ែត្រ ចាប់ពី​ភ្លើងស្តុប​លំហែ ផ្លូវជាតិ​លេខ​៧​ថ្មី ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ដល់​ផ្លូវជាតិ​លេខ ៧​ចាស់ សាលា កសិកម្ម ភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular