ប្រែសម្រួល : កញ្ញាដាលីស ៖ យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា ការកើតជំងឺកូវីដ១៩កំរិតមធ្យម ដែលមិនត្រូវការការព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅតែអាចនាំទៅដល់ការដាច់សរសៃឈាមខួរក្បាលនិងប្រកាច់។
ក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើករណីមនុស្ស ៩២១ នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងបូស្តុនរដ្ឋម៉ាសាឈូសេតនៅចន្លោះខែមេសានិងខែកក្កដា។អ្នកជំងឺ៧៤នាក់ទទួលការព្យាបាលកូវីដ១៩និងក៏ទទួលការត្រួតពិនិត្យផ្នែកសរសៃប្រសាទផងដែរ។
ការស្រាវជ្រាវបានបង្ហាញ រោគសញ្ញាដូចជាជំងឺដាច់សរសៃឈាមខួរក្បាលនិងការប្រកាច់ក៏ដូចជាការរលាកអាចជារឿងកើតឡើងធម្មតាជាងអ្វីដែលគេជឿពីមុន ដោយមិនគិតពីភាពធ្ងន់ធ្ងរនៃកូវីដ១៩។
អ្នកនិពន្ធការសិក្សា លោកវេជ្ជបណ្ឌិត ព្រីអា អាណាន់ មកពីសាកលវិទ្យាល័យបូស្តុន បាននិយាយថា”យើងបានពិនិត្យទៅលើអ្នកដែលមានរោគសញ្ញាផ្នែកសរសៃប្រសាទនិងកូវីដនៅតាមមន្ទីរពេទ្យចម្រុះជាតិសាសន៍និងជីវភាពសង្គម ហើយរកឃើញភាពស្មុគស្មាញពាក់ព័ន្ធនឹងសរសៃប្រសាទ”។
“ទោះជាយ៉ាងណា ភាគច្រើននៃមនុស្សទាំងនេះមិនត្រូវការការព្យាបាលដិតដល់អ្វីនោះទេ ដែលនេះបង្ហាញថាផលវិបាកនៃប្រព័ន្ធសរសៃប្រសាទអាចកើតមានជាធម្មតាចំពោះអ្នកមានកូវីដ១៩កម្រិតមធ្យមនិងអ្នកឈឺធ្ងន់ធ្ងរ”។
អ្នកជំងឺជាងពាក់កណ្តាលមានស្បែកខ្មៅ (៥១ ភាគរយ) ហើយអាយុជាមធ្យមគឺ ៦៤ ឆ្នាំ។
មុនពេលអ្នកជំងឺកូវីដ១៩ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ មាន១៨នាក់ដាច់សរសៃឈាមខួរក្បាល ១៥ នាក់ប្រកាច់ និង ២៦ នាក់ទទួលរងនូវការខូចមុខងារខួរក្បាលមួយប្រភេទដែលបណ្តាលឱ្យមានការភ័ន្តភាំងនិងភ្លេចភ្លាំង៕
ការដាច់សរសៃឈាមខួរក្បាលនិងប្រកាច់ជាអាការៈកើតឡើងទូទៅចំពោះអ្នកជំងឺកូវីដ