Home ព័ត៌មានជាតិ សង្គម អតីត​សិស្ស និ...

អតីត​សិស្ស និង​គ្រូ សាលា​បាក់​ទូក រួមគ្នា​បរិច្ចាគ​ថវិកា ជូន​រាជរដ្ឋាភិបាល ត្រៀម​ទិញ​វ៉ា​ក់ សាំង​កូ​វីដ​-១៩

ដោយៈ ណូ​រ៉ា/ភ្នំពេញៈ អតីត​សិស្ស និង​គ្រូ សាលា​បាក់​ទូក ទសវត្សរ៍​៨០ ផ្តួចផ្តើម​ដោយ ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចូលរួម​បរិច្ចាគ​ថវិកា ២ ម៉ឺន​ដុល្លារ ជូន​ដល់ប្រមុខ​រាជរដ្ឋាភិបាល ត្រៀម​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​។​

​ក្នុង​កាលៈទេសៈ ដែល​ប្រទេស​កម្ពុជា កំពុង​ប្រឈម​ជាមួយ​ការឆ្លង​រីក​រាលដាល​នូវ​ជំងឺ កូ​វីដ​-១៩ ក្រុម​អតីត​គ្រូ និង​សិស្ស​បាក់​ទូក បានរួម​គ្នា ធ្វើ​វិភាគទាន​តាមចិត្ត​សទ្ធា សរុប​បាន ថវិកា​ចំនួន ២ ម៉ឺន​ដុល្លារ យកទៅ​ចូលរួម​ជាមួយ ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ត្រៀម​ទិញ វ៉ាក់សាំង​កូ​វីដ​១៩ សម្រាប់​ចាក់​ជូន ដោយ​ឥតគិតថ្លៃ ដល់​ប្រជាជន មិត្តភក្តិ គ្រួសារ និង​ខ្លួន ឯង​ផ្ទាល់ ក្នុងនាម​ជាតិខ្មែរ​តែមួយ ប្រកបដោយ​ស្មារតី​សាមគ្គីភាព និង​ភាតរភាព​។​

​សូមបញ្ជាក់ថា អតីត​សិស្ស​និង​គ្រូ សាលា​បាក់​ទូក​មួយក្រុម ដែល​បាន​បែក​គ្នា​ជិត ៣០ ឆ្នាំ បាន​ស្វែង​រកគ្នា រឹតចំណង​មិត្តភាព​ឡើងវិញ ក្រោម​គំនិត​ផ្តួចផ្តើម របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បង្កើតជា​ក្រុម ក្នុង​បណ្តាញ​សង្គម WhatsApp ជិត ៣០០ នាក់ មាន​ទាំង គ្រូ​ចូលនិវត្តន៍ មន្ត្រីរាជការ អ្នកជំនួញ កសិករ និង​សាមញ្ញ​ជន មាន​អ្នក​នៅ​ទីជនបទ មាន​អ្នក​នៅ​ក្រុង​រាជធានី និង​មាន​អ្នក​នៅក្រៅ​ប្រទេស ក្នុង​ទ្វីប​ផ្សេងៗ​គ្នា​។​

​ពួកគាត់​ទាំងអស់គ្នា តែងតែ​បង្ហាញ​នូវ សកម្មភាព​មនុស្សធម៌ តាមរយៈ​ការបរិច្ចាគ ធនធាន ផ្ទាល់ខ្លួន ជួយ​គ្នា​ទៅវិញទៅមក ក្នុង​គ្រា​លំបាក និង​បរិច្ចាគ​ជួយ ដល់​សង្គម កសាង សមិទ្ធផល ក្នុង​សាលា ព្រមទាំង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ជាច្រើន តាម​ពាក្យស្លោក រួម​របស់​ពួកគាត់ គឺ «​សាមគ្គី​មិត្តភាព បង្កើត​ចិត្តរ​មនា ចែករំលែក​ជួយ​គ្នា គ្រប់​គ្រា​លំបាក​»៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular