ដោយ: ជា សីហ:/ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានរាយការណ៍ថា បរិមាណស្រូវដែលកម្ពុជាអាចផលិតបានសម្រាប់ឆ្នាំ ២០២០ នេះមានជាង ៨,៥លាន តោន។
លោកបានបញ្ជាក់ថា “បរិមាណផលស្រូវរដូវវស្សាអាចទទួលបានចំនួនប្រមាណ ៨ .៥៩៦ .៨៧៧ តោន ច្រើនជាងឆ្នាំ២០១៩ ដែលទទួលបាន ចំនួន ៨. ២៦៩. ៤៨០តោន។
លោកបានបន្តទៀតថា ទិន្នផលស្រូវវស្សាជាមធ្យមក្នុងឆ្នាំ២០២០ មានចំនួន ៣. ១២២គក្រ/ហត ច្រើនជាង ឆ្នាំ២០១៩ ដែលទទួលបានចំនួន ៣.០៩៥ គក្រ/ហត ៕PC