Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូន​ឈ្មោះ ...

បញ្ជូន​ឈ្មោះ នី ណាក់ ដែល​ប្រើ​វោហា​ស័ព្ទ​ដៀមដាម រឿង​ទិញ​ម៉ាស់​ពាក់​អោយមាន់ មក​តុលាការ​

ដោយៈ ស​រិ​ទ្ធ/ភ្នំពេញៈ នគរបាល​ប្រឆាំង​បទល្មើស បច្ចេកវិទ្យា នៃ​ក្រសួងមហាផ្ទៃ នៅ​រសៀល ថ្ងៃទី ១១​ធ្នូ ឆ្នាំ​២០២០ នេះ បាន​ចាប់ខ្លួន​បុគ្គល ឈ្មោះ នី ណាក់ ជា​មន្ត្រី​ក្រសួងកសិកម្ម រួច​បញ្ជូនមក​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ កំពុង​សាកសួរ​ឈ្មោះ នី ណាក់ ពី​ករណី​ប្រើ​វោហា​ស័ព្ទ ដៀមដាម ថ្នាក់ដឹកនាំ រឿង​ទិញ​ម៉ាស់ ពាក់​អោយមាន់ ។​

​ពាក់ព័ន្ធ​ករណីនេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ថ្លែង​តាម​បណ្តាញ សង្គម​តេ​ឡេ​ក្រាម នា​រសៀល ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ ថាៈ លោក​បានអោយ​មន្ត្រី ស្រាវជ្រាវ​អំពី​ករណី​ថា តើ​កសិដ្ឋាន​របស់​បុគ្គ​ល ឈ្មោះ នី ណាក់ ដែល​ប្រើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក ឈ្មោះ Iman-KH នោះ មាន​កើត​ជំងឺផ្តាសាយបក្សី ពិតមែន​ឬទេ ? ។​

​ហ្វេ​ស ស​ប៊ុ​ក​ផេ​ក ឈ្មោះ Iman-KH ដែល​កាន់កាប់ ដោយ​បុគ្គល​ឈ្មោះ នី ណាក់ បានសរសេរថាៈ «​ខ្ញុំ​បាន​ត្រៀម ឬ​ព្រាង​លិខិត និង​ឯកសារ រួចរាល់​អស់ហើយ ក្នុង​ការស្នើ ដាក់​ទ្រុងមាន់ របស់ខ្ញុំ ក្នុង​ភាពអាសន្ន ព្រោះ​មូលហេតុ មាន​មេរោគ​ផ្តាសាយ រលាក​ផ្លូវដង្ហើម កំពុងតែ​រាតត្បាត ក្នុង​កសិដ្ឋាន​។ ខ្ញុំ​មិន​ចង់​គិតដល់ ចំណុច​នេះ​ទេ ព្រោះ​វា​ធ្វើអោយ​ខូចខាត សេដ្ឋកិច្ច​របស់​កូន​មាន់ យ៉ាងធ្ងន់ធ្ងរ ។ ខ្ញុំ​សង្ឃឹមថា កូន​មាន់ នឹង​ចេះ​ពាក់​ម៉ាស់​គ្រប់គ្នា ហើយ​ដេក​នៅក្នុង​ទ្រុង កុំ​ចេញ​ក្រៅ​អោយសោះ បើ​គ្មាន​ការចាំបាច់​»​។​

​សំណេរ​របស់​ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបាន​មជ្ឈដ្ឋាន ជាច្រើន កំពុង​ជជែក​គ្នា និង​អះអាងថា កំពុង​ឌឺដង ឬ ផ្គើន​នឹង​ប្រសាសន៍ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃ​កម្ពុជា ។ បុគ្គល នី ណាក់ នេះ កន្លងមក តែងតែ​ដៀមដាម ជេរប្រមាថ ទៅលើ​បុគ្គល និង​ស្ថាប័នរដ្ឋ ជា​ញឹកញាប់ តែ​ហាក់​គ្មានអ្វី​កើតឡើង ចំពោះ​បុគ្គល​ម្នាក់នេះ ទាល់តែសោះ ខណៈ​កន្លងមក ក៏​ធ្លាប់បាន​ធ្វើលិខិត សុំទោស​ជា​សាធារណៈ ផងដែរ ដោយសារ​សំដី ព្រហើន​បែបនេះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular