ដោយ: រ៉ាម៉ន / ភ្នំពេញ: ដោយមានការដឹកនាំរបស់ លោក ជា ពិសី គណៈអភិបាលខណ្ឌឫស្សីកែវ ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ បានសហការជាមួយ គណៈបញ្ជាឯកភាពរដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ និងគណៈកម្មការផ្សារច្រាំងចំរេះ ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់នៅផ្សារច្រាំងចំរេះ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
ជាលទ្ធផលក្រុមការងារបានធ្វើការដកសម្ភារៈមួយចំនួនរបស់អាជីវករ ដែលបានរឹងរុសមិនព្រមអនុវត្តតាមការណែនាំពីសំណាក់អាជ្ញាធរ និងបន្តដាក់លក់លើចំណីផ្លូវសាធារណៈ យកមករក្សាទុកបណ្តោះអាសន្ននៅសាលាខណ្ឌលើសពីនេះ ក្រុមការងារ បានបន្តផ្សព្វផ្សាយអំពីវិធានការពង្រឹងការបង្ការ ការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩ ទៅដល់ប្រជាពលរដ្ឋ និងអាជីវករ ទាំងអស់ ផងដែរ៕