ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទបានអះអាងថា ដំណាំស្រូវកម្ពុជានាឆ្នាំ ២០២០ នេះបានរងការខូចខាតច្រើន ជាពិសេសគឺនៅខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និង កំពង់ធំ ប៉ុន្តែខ្លះកំពុង តែបានស្តារឡើងវិញ ។
លោកបានផ្សព្វផ្សាយថា ផ្ទៃដីដំណាំស្រូវដែលត្រូវបានប៉ះពាល់ដោយទឹកជំនន់មាន ចំនួន ៣០៤.៨២១ ហិកតា ស្មើនឹង ១០,៩២% នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សាសម្រេចបាន ចំនួន ២.៧៩០.៨២៩ ហិកតា ។
លោកបានបន្តថា ក្រោយទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ លទ្ធផលនៃការ ស្តារដំណាំស្រូវ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ គឺមានចំនួន ៥៧.៥៥៧ ហិកតា ស្មើនឹង ៨៩,៦៨% នៃផែនការស្តារឡើងវិញចំនួន ៦៤.១៧៩ ហិកតា ដែលក្នុងនេះរួមមាន៖
• ខេត្តពោធិ៍សាត់សម្រេចបាន ១៧ ៧៧១ ហិកតា ស្មើនឹង ៩៩,៨១% នៃផែនការស្តារឡើងវិញចំនួន ១៧ ៨០៤ ហិកតា
• ខេត្តបាត់ដំបងសម្រេចបាន ១០ ៥០០ ហិកតា ស្មើនឹង ១០០% នៃផែនការស្តារឡើងវិញចំនួន ១០ ៥០០ ហិកតា
• ខេត្តបន្ទាយមានជ័យសម្រេចបាន ១៤ ២០៦ ហិកតា ស្មើនឹង ៧១,១៤ ហិកតា នៃផែនការស្តារឡើងវិញចំនួន ១៩ ៩៧០ ហិកតា
• ខេត្តកំពង់ធំសម្រេចបាន ៨ ១២២ ហិកតា ស្មើនឹង ៩៨,៤៤% នៃផែនការស្តារឡើងវិញចំនួន ៨ ២៥១ ហិកតា ។
• ដោយឡែក ខេត្តចំនួន១៥ទៀត ដែលទទួលរងការខូចខាតតិចតួច បានខិតខំស្តារ សម្រេចបានពី ៩៨ ទៅជាង ១០០% នៃផែនការរួចហើយដែរ លើកលែងតែខេត្ត កណ្តាលសម្រេចបានត្រឹមតែ ៧០,១១% នៃផែនការស្តារឡើងវិញ ៕PC