ប្រែសម្រួលៈវាសនា/ហុងកុង៖ហុងកុងបានចុះហត្ថលេខាទិញវ៉ាក់សាំងកូវីដ១៩ចំនួន១៥លានដូស រួមមានវ៉ាក់សាំងមកពីក្រុមហ៊ុនPfizer ដែលជិតនឹងទទួលការអនុញ្ញាតអោយប្រើនៅអាម៉េរិក ក្រោយទទួលការយល់ព្រមពីក្រុមទីប្រឹក្សារដ្ឋាភិបាលមួយ។
ទីក្រុងចិននេះបានចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង១៥លានដូសមកពីក្រុមហ៊ុនធំ២ ហើយនឹងចាប់ផ្តើមចាក់ជាលើកដំបូងនៅខែក្រោយ នេះបើតាមការបញ្ជាក់ពីនាយកប្រតិបត្តិហុងកុងលោកស្រី ការីឡាំកាលពីថ្ងៃសុក្រទី១១ធ្នូ។
លោកស្រីបាននិយាយថា រដ្ឋាភិបាលហុងកុងនឹងទិញវ៉ាក់សាំង៧,៥លានដូសមកពីBioNTech និង Pfizer ហើយ៧,៥លានដូសទៀតមកពីក្រុមហ៊ុនចិនSinovac Biotech។ហុងកុងក៏កំពុងពិភាក្សាទិញវ៉ាក់សាំង៧,៥លានទៀតពីក្រុមហ៊ុន AstraZeneca តែនៅមិនទាន់សំរេចកិច្ចព្រមព្រៀងនៅឡើយទេ៕
ក្រុមហ៊ុនដែលមានសិទ្ធិផលិតវ៉ាក់សាំងនៅហុងកុងនិយាយថា ខ្លួនត្រៀមសុំការអនុញ្ញាតចាក់វ៉ាក់សាំងឆាប់ៗក្រោយអាម៉េរិកអនុញ្ញាតអោយប្រើវា