Home ព័ត៌មានជាតិ សង្គម ក្រុមការងារ​ជ...

ក្រុមការងារ​ជីវៈចម្រុះ ប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ស្តីពី​គំនិត​ផ្តួចផ្តើម រៀបចំ​ប្រព័ន្ធ ទិន្នន័យ​ជីវៈចម្រុះ​ថ្នាក់ជាតិ​

ដោយៈ ទេព មង្គល/ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​នាយកដ្ឋាន ជីវៈចម្រុះ បាន​ចូលរួម​កិច្ចប្រជុំ តាម​ប្រព័ន្ធ​អន​ឡាញ ( Online ) ស្តីពី​គំនិត​ផ្តួចផ្តើម រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ជីវៈចម្រុះ​ថ្នាក់ជាតិ ដឹកនាំ​ដោយ លោកស្រី ចាន់ សុ​ម៉ាលី អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ។​

​ដោយមាន​ការចូលរួម​ពី នាយកដ្ឋាន​អភិរក្ស តំបន់ការពារធម្មជាតិ ដីគោក​ខាងកើត​ទន្លេ មេគង្គ មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​ក្រុម​អ្នកជំនាញ មកពី​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ រួមមាន អង្គការ WCS, WWF, BirdLife, CI, IUCN និង Wild Earth Allies កិច្ចប្រជុំ​នេះ បាន​គាំទ្រ​គំនិត​ផ្ដួចផ្ដើម ក្នុង​ការរៀបចំ​ប្រព័ន្ធ​ទិន្នន័យ ជីវៈចម្រុះ​ថ្នាក់ជាតិ និង​បាន​ឯកភាព​ប្រើប្រាស់ ទម្រង់​រួមមួយ ដែលមាន​លក្ខណៈ​ស្តង់ដា អាច​ប្រមូល និង​កត់ត្រា​ទិន្នន័យ​ជីវៈចម្រុះ ព្រមទាំង​អាច​ចែករំលែក ព័ត៌មាន​ជាមួយ​អ្នក ពាក់ព័ន្ធ បាន​ទាំង​ថ្នាក់ជាតិ និង​សកល ជាពិសេស​ជាមួយ Global Biodiversity Information Facility (GBIF) ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​។​

​ទិន្នន័យ​ជីវៈចម្រុះ​ជាតិ នឹង​ត្រូវបាន​ប្រើប្រាស់ សម្រាប់​ការសិក្សា​ស្រាវជ្រាវ ការអប់រំ ផ្សព្វផ្សាយ ការតាមដាន​ត្រួតពិនិត្យ​ពី​ស្ថានភាព​ជីវៈចម្រុះ និង​ការរៀបចំ​ផែនការ សកម្មភាព និង​គោលនយោបាយ​គ្រប់គ្រង​ធនធានធម្មជាតិ សម្រាប់​ការអភិវឌ្ឍន៍ ដោយ​ចីរភាព​។​

​ជាមួយគ្នានេះដែរ អង្គការ​ដៃគូ និង​អ្នកជំនាញ មាន​ឆន្ទៈ ក្នុង​ការផ្តល់​ទិន្នន័យ​ជូន​នាយកដ្ឋាន ជីវៈចម្រុះ ដើម្បី​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ថ្នាក់ជាតិ​នេះ ឱ្យ​ទទួលបាន​ជោគជ័យ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular