​ដោយៈ រិ​ទ្ធិ​សែន/ពោធិ៍សាត់ៈ ស្ត្រី​ម្នាក់ បាន​ស្លាប់ ដោយ​យ​សារ​តែ កូនប្រុស​បង្កើត របស់គាត់ បាន​វាយ​ក្បាល​នឹង​អង្រែបុកគ្រឿង ។ ហេតុការណ៍​បង្កឱ្យមាន ការភ្ញាក់ផ្អើល​នេះ បាន​គើ​ត​ឡើង នៅវេលា​ម៉ោង ៧ និង​៤០​នាទី យប់ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​គ្រែ ខាងក្រោម​ផ្ទះ របស់​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិ​ឆ្លងកាត់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។​

​ប្រភពព័ត៌មាន​ពី មន្ត្រីនគរបាល ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់រ​លាប បាន​ឲ្យ​ដឹងថាៈ ស្ត្រី​រងគ្រោះ ជា​ម្ដាយ ឈ្មោះ ចាន់ គឹម​ហេង អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​.​សង្កាត់ កើតហេតុ​ខាងលើ ដោយឡែក ជនសង្ស័យ​ដៃដល់ ជា​កូនប្រុស​បង្កើត ឈ្មោះ យឹម ស៊ី​ម៉ិច អាយុ ២៤ ឆ្នាំ​។​

​សមត្ថកិច្ច​នគ​បាល បាន​អោយដឹងទៀតថាៈ នៅ​មុនពេល​កើតហេតុ គេ​ឃើញ​ឪពុក និង​ម្ដាយ បាននាំគ្នា​ឌុប​កូនប្រុស (​ជនសង្ស័យ​) ទៅកាន់​មន្ទីរពេទ្យ ហើយ​បានឮ​កូន ត្អូញត្អែរថា អត់​ស្រួលខ្លួន លុះ​ឪពុកម្ដាយ ឌុប​ទៅដល់​មន្ទីរពេទ្យ បែរជា​កូនប្រុស (​ជនសង្ស័យ​) ប្រាប់ថា អត់​ឈឺ​អ្វី​ទេ នៅពេលនោះ ពួកគេ ក៏​ដឹក​កូន នាំគ្នា​ត្រឡប់មកផ្ទះ​វិញ ។ ប៉ុន្តែ​ឪពុក បាន​ចុះ​ពីលើ​ម៉ូតូ នៅ​ចំណុច​ចំណត​ឆ្លងកាត់​ផ្លូវដែក ក្បែរ​ផ្ទះ ហើយ​ដើរមក​តាម​ក្រោយ ស្រាប់តែ​មកដល់​ផ្ទះ ឃើញ​ប្រពន្ធ ដេក​ដួល​ក្នុង​ថ្លុកឈាម យ៉ាង​រន្ធត់ និង​មាន​អង្រែបុកគ្រឿង ១ នៅក្បែរនោះ​។​

​ប្រភព​បាន​បញ្ជាក់ថាៈ ករណីនេះ ត្រូវគេ​សង្ស័យ ជា​កូនប្រុស​ខាងលើ ជា​អ្នកប្រព្រឹត្ត ព្រោះ​ក្រោយ​ពេលធ្វើ​សកម្មភាព​រួច ជនសង្ស័យ បានរ​ត់ទៅ​កាក់​រថយន្ត​គេ រួច​ឡើងលើ ដំបូល​រថយន្ត​គេ លោត​ធ្លាក់​បែកក្បាល ទើប​ប្រជា​ការពារ​ភូមិ និង​សម​ត្ត​កិច្ច​នគរបាល ចាប់ខ្លួនបាន ។ ជនសង្ស័យ​ដៃដល់ ជា​កូន​ត្រូវបាន​សមត្ថកិច្ច នាំយកទៅ​អធិការដ្ឋាន នគរបាល​ក្រុង​ពោធិ៍សាត់ ចាត់ការ​បន្ត​។ ករណីនេះ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា កូនប្រុស​ដៃដល់ ជា​មនុស្ស​បែក​ថ្នាំញៀន​៕​PC