Home ព័ត៌មានជាតិ នយោបាយ សប្បុរសជន​បាន...

សប្បុរសជន​បាន​ចូលរួម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ កើន​ដល់​ជាង​៤៥ លាន​ដុល្លារ​នា​ព្រលប់​ថ្ងៃទី​១១ ខែធ្នូ​នេះ​

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​គិត​ត្រឹម​ម៉ោង​៦​ល្ងាចថ្ងៃទី​១១​ខែធ្នូ ឆ្នាំ​២០២០ នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល ​ថវិកា​ពី​សប្បុរសជន​នានា​ដើម្បី​ទុក​សម្រាប់​ទិញ​វ៉ាក់សាំង កូ​វីដ​១៩ សរុប​ទាំងអស់​៤៥,០៦៨,៧៦៨ ដុល្លារ​ហើយ​។​ក្នុងនោះ​មាន​លុយ​ដុល្លារ ៤៤,៦៤៣,៧៦៦​ដុល្លារ​និង​លុយ​ខ្មែរ ១,៧០០,០១០,០០០​រៀល (​ស្មើ​៤២៥,០០២ ដុល្លារ )​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ​២០២០ បានប្រកាស​ពី​ការត្រៀម​បម្រុង​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​យកមក​ចាក់​ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ដែរ​ជា​ជំហាន​ដំបូង​មាន​ចំនួន​១ លាន​ដូ​ស ដើម្បី​ចាក់​ជូន​ដល់​មុខសញ្ញា​ដែលមាន​ហានិភ័យ​ខ្ពស់​(​ដែល​រួមមាន​ក្រុមគ្រូពេទ្យ​ជួរមុខ​, គ្រូបង្រៀន​,​កងកម្លាំងប្រដាប់អាវុធ​គ្រប់ប្រភេទ និងនគរបាល​យុ​តិ​ធ៌​ម​ទាំងអស់​ប្រមាណ៥០ម៉ឺន​នាក់។បន្ទាប់ពី​មានការ​ប្រកាស​នេះ​មាន​សប្បុរសជន​នានា​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ជា​បន្តបន្ទាប់ ។ ក្នុងនោះ​ក៏ មានការ​ចូ​ម​រួមវិភាគទាន​ដ៏​ថ្លៃថ្លា​របស់​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ចំនួន​១ លាន​ដុល្លារ​ផងដែរ ។ នៅក្នុង​ចំណោម​សប្បុរសជន​គេ​ក៏​សង្កេតឃើញ​មានការ​ចូលរួម​រហូត​ដល់ ៥ លាន​ដុល្លារ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ការចូលរួម​បរិច្ចាគ​នេះ​ជា​ស្មារតី​សាមគ្គី​ភាពជា​វប្បធម៌​នៃ​ការចែករំលែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​១៩​ក្នុងចំណោម​ប្រជាជន កម្ពុ​ជាមាន​ធំធេង​មហាសាល​ដែល​បានក្លាយ​ជា​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​ដ៏​រឹងមាំ​៕​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular