Home ព័ត៌មានជាតិ សន្តិសុខ ក្រសួងអប់រំ ឱ...

ក្រសួងអប់រំ ឱ្យមន្ទីរអប់រំគ្រប់រាជធានី-ខេត្ត ស្រាវជ្រាវតាមសាលារកក្មេងស្រីជនជាតិកូរ៉េម្នាក់ ឈ្មោះ Kim Jeongeun

ដោយ៖ដេប៉ូ /ភ្នំពេញ៖លោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង បានស្នើសុំឱ្យដល់ប្រធានមន្ទីរអប់រំ រាជធានី ខេត្តទាំងអស់ ឱ្យស្រាវជ្រាវតាមសាលារដ្ឋ និងឯកជន រកក្មេងស្រីជនជាតិកូរ៉េម្នាក់ ឈ្មោះ Kim Jeongeun ដែលកំពុងបាត់ខ្លួន។

ក្នុងលិខិតប្រាប់ដល់ប្រធានមន្ទីរអប់រំ រាជធានី ខេត្តទាំងអស់ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះលោក បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុនបានបញ្ជាក់ថាអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា សហការស្រាវជ្រាវរកក្មេងស្រីឈ្មោះKim Jeongeun ជនជាតិកូរ៉េ កើតនៅថ្ងៃទី២៨ ខែមករាឆ្នាំ២០០៩ មានលិខិតឆ្លងដែនលេខM86792203បានធ្វើដំណើរចូលប្រទេសកម្ពុជាតាំងតែពីឆ្នាំ២០១៤ ហើយមិនទាន់ចាកចេញពីកម្ពុជានៅឡើយទេ។

ជាការសន្និដ្ឋានបឋម ក្មេងស្រីនេះអាចអ្នកអាណាព្យាបាលជនជាតិខ្មែរចុះឈ្មោះឱ្យចូលរៀននៅសាលាណាមួយក្នុងប្រទេសកម្ពុជា។ លោករដ្ឋមន្រ្តីក្រសួងអប់រំបញ្ជាក់ដោយជំរុញដល់មន្រ្តីពាក់ព័ន្ធទាំងអស់ សហការស្រាវជ្រាវរកអ្នកអាណាព្យាបាលនិងក្មេងស្រីខាងលើនេះទាំងតាមសាលាសាធារណៈនិងឯកជន(ជាពិសេសថ្នាក់ទី៦និងទី៧)តែម្តង៕-R

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular