ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈកិច្ចប្រជុំរបស់គណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ី-អង្គរត្រូវបានលើកពេល។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរានៅល្ងាចថ្ងៃទី១១ខែធ្នូនេះ។
អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម័យប្រជុំបច្ចេកទេសលើកទី៣៤ និងសម័យប្រជុំពេញអង្គលើកទី២៧នៃគណៈកម្មាធិការអន្ដរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ដ្រអង្គរហៅកាត់ថាអាយស៊ីស៊ី-អង្គរដែលគ្រោងរៀបចំនៅពាក់កណ្ដាលខែធ្នូនេះត្រូវបានលើកពេលទៅថ្ងៃក្រោយ។ មូលហេតុនៃការសម្រេចលើកពេលកិច្ចប្រជុំដែលគ្រោងរៀបចំតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៥ និងទី១៦ ខែធ្នូនៅសណ្ឋាគារ ស៊ូហ្វីតែលអង្គរភូគីត្រាខេត្តសៀមរាបគឺស្របតាមការណែនាំពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមទប់ស្កាត់ការរីករាយដាលជំងឺកូវីដ១៩ដែលក្នុងនោះក៏មានការឯកភាពស្ថាប័នពាកព័ន្ធគឺពីសហប្រធានទាំងពីរ(បារាំងនិងជប៉ុន)ការិយាល័យអង្គការយូណេស្កូប្រចាំរាជធានីភ្នំពេញ និងអាជ្ញាធរជាតិអប្សរា។
ប្រភពដដែលបន្តថាចំពោះកាលបរិច្ឆេទថ្មីសម្រាប់កិច្ចប្រជុំខាងលើនេះអាជ្ញាធរជាតិអប្សរានឹងជូនដំណឹងជាថ្មីនៅពេលក្រោយ៕សរន