ប្រចាំថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០
ឆ្នាំជូត
រាសីខ្ពស់ត្រដែត។នៅខែធ្នូនេះដួងរាសីឡើងខ្ពស់ ហេតុនេះរាល់ការប្រកបការងារឬធ្វើអ្វីមួយតែងជឿនលឿននិងធ្វើអ្វីក៏តែងទទួលផលគ្រាន់កាក់កបឡើងវិញ។ដោយឡែនៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ជួញផ្លូវឆ្ងាយមិនថាផ្លូវទឹក,ផ្លូវអាកាសឬផ្លូវគោកក្តីតែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើតែយ៉ាងណាឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេផងដែរព្រោះភាពស៊យនៅអុកឡុកយាយីនៅឡើយទេ។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សអាណិតស្រឡាញ់និងបើមានការពឹងពាក់អ្វីមួយផងគេតែងជួយអស់ពីចិត្តពីថ្លើម។
បញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីបើមានការពូនជ្រោយសេចក្តីស្នេហាដោយមានការយកចិត្តទុកដាក់និងផ្អែមល្ហែមដាក់គ្នាជាការគាប់ប្រសើរបំផុត៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅខែធ្នូនេះដួងរាសីឡើងខ្ពស់ ហេតុនេះធ្វើឱ្យដំណើរជីវិតមានភាពរលូនល្អប្រសើរបន្តិចឡើងវិញ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរថ្មីឬចេញធ្វើជំនួញទីជិតឆ្ងាយតែងហុចផ្លែផ្កាគួរជាទីពេញចិត្តផងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពលូតលាស់ប្រពៃប៉ុន្តែយ៉ាងណាភាពប្រចែប្រច័ណ្ឌនៅតែលុកលុយនៅឡើយទេ៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អក្នុងការប្រកបកិច្ចការងារណាដែលសំខាន់ឬធំដុំពេកឡើយពីព្រោះថាផលអាក្រក់ងាយកើតឡើងច្រើនចំពោះមុខ។សម្រាប់ខែធ្នូខែនេះដែរតាមក្បួនហោរាសាស្ត្រចិនបញ្ជាក់ថាដួងរាសីខែរបស់លោកអ្នកគឺល្អជាមធ្យម។ដោយឡែកថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរមានការប្រជែងគ្នាច្រើននិងពិសេសមានការប្រទាំងប្រទើសជាមួយអ្នកមានមុខរបរដូចគ្នាផងហេតុនេះលោកអ្នកគួរមានការបើកចិត្តឱ្យទូលាយបន្តិចទើបគ្មានរឿងរ៉ាវចម្រូងចម្រាសកើតឡើង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការរកាំចិត្តព្រោះតែម្នាក់ៗចង់ចាញ់ឈ្នះគ្នាទៅវិញទៅមក៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំទន្សាយនៅខែធ្នូឃើញថាដំណើរជីវិតធ្លាក់ស្រុតចុះ ធ្វើឱ្យការប្រកបការងារអ្វីមានបញ្ហារាំងស្ទះនិងរឿងរាវចូលមកនាំពិបាកដោះស្រាយផងដែរ។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរមានការប្រជែងតម្លៃគ្នាបន្តិចដូចនេះការជួញទីជិតឆ្ងាយផលកម្រៃឃើញថាជួបការខ្សត់ខ្សោយតែបើមានអតិថិជនជំពាក់ប្រាក់កាសបែរជាផ្តល់ឱកាសល្អក្នុងការទារទៅវិញ។
សម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះដែរមានការឆាប់ប្រេះឆានិងកើតការប្រឆាំងគ្នាណាស់គួរចេះអត់ឱនឱ្យគ្នាខ្លះទើបប្រសើរ៕
ឆ្នាំរោង
រាសីស្រុតចុះ។អ្នកកើតឆ្នាំរោងនៅក្នុងខែធ្នូនេះដំណើរជីវិតរបស់លោកអ្នកឡើងខ្ពស់ ហេតុនេះធ្វើឱ្យទាំងការប្រកបការងារនិងដំណើរជីវិតបានធូរស្បើយពីការលំបាកច្រើនឡើងវិញ។នៅថ្ងៃនេះវិញដោយសារដួងរាសីស្រុតចុះ ហេតុនេះបើមានបញ្ហាអ្វីតោងតែចេះត្រួតពិនិត្យនិងអត់ធ្មត់បន្តិចទើបគ្មានបញ្ហាចោទឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលមានភាពតានតឹងវិញតែយ៉ាងណាការជួញទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ចំណែកការធ្វើដំណើរពេលទៅមានសុវត្តិភាពល្អតែពេលត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកើតមានការប្រឆាំងគ្នានិងមានរឿងប្រទាំងប្រទើសច្រើន៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះឃើញថាដំណើរជីវិតល្អប្រសើរ ហេតុនេះទោះប្រកបការងារអ្វីតែងជឿនលឿននិងទទួលផ្លែផ្កាគ្រាន់កក់ក្តៅ។នៅខែធ្នូនេះដំណើរជីវិតបានផ្លាស់ប្តូរមកល្អប្រសើរបន្តិចវិញ ហេតុនេះរាល់ការងារមានភាពរស់រវើកនិងទទួលផ្លែផ្កាគួរសម។ចំពោះបើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយតែងសមដូចប្រកបដោយអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្តជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំមមី
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំសេះក្នុងខែធ្នូនេះដួងរាសីខែធ្លាក់ស្រុតចុះ ម្ល៉ោះហើយធ្វើឱ្យដំណើរជីវិតជួបនូវឧបសគ្គរារាំងចំពោះមុខច្រើននាំពិបាកឆ្លងកាត់ច្រើន។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះហេតុនេះទោះធ្វើអ្វីលោកអ្នកតោងតែប្រយ័ត្នប្រយែងបន្តិចទើបមិនមានផលប៉ះពាល់ណាមួយឈានចូលកើត។ក្រៅពីនេះលោកអ្នកក៏តែងជួបនូវរឿងខ្វាយខ្វល់ច្រើនផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗប៉ុន្មានទេព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាឡើយ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើសនិងបង្ករឿងចំគ្នាច្រើន៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅក្នុងខែធ្នូនេះឃើញថាដួងរាសីខែស្រុតចុះធ្វើឱ្យអ្វីៗក្រឡាប់ចាក់នាំឱ្យជួបនូវដំណើរជីវិតលំបាកច្រើន ហេតុនេះគប្បីអត់ធ្មត់និងប្រយ័ត្នប្រយែង។កិច្ចការងារក្នុងខែនេះលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាងាយជួបនូវបញ្ហាណាស់ដែរ។ក្រៅពីនេះលោកអ្នកក៏ត្រូវគ្រប់គ្រងអារម្មណ៍ឱ្យបានល្អផងដែរទើបប្រសើរ។សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើងដូចនេះត្រូវចេះបើកចិត្តឱ្យទូលាយដោយធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរបំផុត។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំវក
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំស្វានៅខែធ្នូនេះឃើញថាដំណើរជីវិតល្អប្រសើរគួរសម ហេតុនេះធ្វើឱ្យទាំងការប្រកបការងារឬចង់ធ្វើអ្វីមួយតែងមានភាពល្អប្រសើរជាងនាកន្លងមក។ដោយឡែកនៅថ្ងៃនេះវិញអ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនពុំសូវអំណោយផលទេ ដូចនេះហើយធ្វើឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើន។ការធ្វើដំណើរឆ្ងាយជិតពិសេសទិសបស្ចឹមឱ្យប្រយ័ត្នក្រុមមនុស្សបង្កបញ្ហាណាមួយត្រូវជួបការលំបាកកើតឡើង។
សម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីឈ្លក់នឹងល្បែងកាមគុណប្រយ័ត្នរែកពន់ភាពទុក្ខសោកនៅពេលក្រោយ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅក្នុងខែធ្នូនេះលោកអ្នកកើតឆ្នាំមាន់ដំណើរជីវិតរបស់លោកអ្នកស្រុតចុះ ធ្វើឱ្យកិច្ចការងារមានបញ្ហាលំបាកច្រើនត្រូវឆ្លងកាត់។លោកអ្នកឱ្យប្រយ័ត្នប្រយែងបញ្ហាសុខភាពបន្តិច។ក្រៅពីនេះបញ្ហាការងារជួបរឿងរាវតានតឹងនិងមានបញ្ហាប្រឈមក៏ច្រើនដែរ។ដោយឡែកនៅថ្ងៃនេះវិញដោយសារដួងរាសីឡើងខ្ពស់ម្ល៉ោះហើយការប្រកបការងារទោះធ្វើអ្វីក៏ដោយមានក្រុមមនុស្សតែងខ្លាចក្រែងនិងអាណិតស្រឡាញ់ច្រើនឡើងវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយមានភាពរលូនល្អទៅមុខជានិច្ចហើយបើលោកអ្នកចង់បើកមុខរបរថ្មីឬចង់ចរចាទិញអ្វីមួយជាឱកាសល្អគួរសមដែរ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកហើយបើចង់ផ្សះផ្សាជម្លោះជាពេលវេលាល្អព្រោះឆាប់ប្រែប្រួលពីអាក្រក់មកល្អណាស់ផង ៕
ឆ្នាំច
រាសីស្រុតចុះ។នាពេលនេះលោកអ្នកធ្វើអ្វីមួយគឺក្រុមមនុស្សគេតែងមិនសូវខ្លាចក្រែងទេ ពិសេសអាចប្រមាថឬរំលោភបំពានអ្វីមួយថែមទៀត។ការប្រកបការងារនៅថ្ងៃនេះដែរលោកអ្នកត្រូវចេះទប់ស្កាត់បញ្ហា ហើយបើឃើញធំត្រូវធ្វើឱ្យតូច ដោយមិនត្រូវពង្រីកបញ្ហានាំជួបការលំបាកក្នុងការទប់ស្កាត់នៅពេលក្រោយ។អ្នកប្រកបរបររកស៊ីជួញដូរថ្ងៃនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើនដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លា។
រីងបញ្ហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករពុំសូវល្អទេពីព្រោះច្រើនជួបគូកម្មជាងគូព្រេង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។លោកអ្នកកើតឆ្នាំជ្រូកនៅខែធ្នូនេះដួងរាសីខែល្អជាមធ្យម ហេតុនេះរាល់កិច្ចការងារអ្វីមិនមានឧបសគ្គឬបញ្ហាតូចធំចូលមកនាំពិបាកទប់ទល់នោះដែរ។ដោយឡែកនៅថ្ងៃនេះវិញចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរណាមួយព្រោះតែការធ្វេសប្រហែស។ការធ្វើដំណើរទីជិតឆ្ងាយចូរកុំគប្បីបង្កជម្លោះវិវាទជាមួយអ្នកដទៃបើពុំនោះនាំខាតបង់អ្វីមកវិញជាក់ជាពុំខាន។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួចតែឱ្យប្រយ័ត្នជម្លោះវិវាទព្រោះងាយឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរណាស់៕